តុលាការធម្មនុញ្ញថៃបង្គាប់ឲ្យលោកនាយករដ្ឋមន្ត្រី ព្យួរការងារ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ តុលាការធម្មនុញ្ញនៃប្រទេសថៃនៅថ្ងៃទី២៤ ខែសីហានេះ បាន បង្គាប់ឱ្យលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវផ្អាក ពីមុខតំណែងជាបណ្តោះអាសន្ន។
ការសម្រេចនេះ បន្ទាប់ពីតុលាការបានទទួលយកញត្តិ របស់បក្ស ប្រឆាំងដែលទាមទារ ឱ្យមានការសម្រេចទៅលើ រយៈពេលកាន់ អំណាច របស់លោក។
ញត្តិនេះត្រូវបានបញ្ជូនពីសភា ទៅតុលាការ កាលពីថ្ងៃចន្ទ ទី២៣ សីហា ២០២២៕
ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ