វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន៣,៥៩១ករណី និងស្លាប់២នាក់ ម្សិលមិញ
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរក ឃើញ ករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,៥៩១ករណីទៀត កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ក្នុងរបាយការណ៍កាលពីថ្ងៃពុធ ម្សិលមិញ នេះដែរ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ពីរនាក់ទៀត។
គិតត្រឹមថ្ងៃទី២៤ ខែសីហា នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៩២,៨៥៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,១០៤,១៨០នាក់ និងស្លាប់សរុបចំនួន ៤៣,១០៨នាក់៕
ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ