Herrera គ្រោងវិលទៅទ្រនំចាស់វិញ ក្រោយត្រូវ PSG បញ្ចប់កុងត្រាមុនកំណត់
អត្ថបទដោយ៖
ចាន់ វិចិត្រ
ខ្សែបំរើសញ្ជាតិអេស្ប៉ាញកីឡាករ Ander Herrera គ្រោងត្រឡប់ទៅក្លឹប ចាស់វិញ Atheltic Bilbao បន្ទាប់ពីក្លឹប PSG បញ្ចប់កិច្ចសន្យា ។
Herrera បានបង្ហាញខ្លួនតិចបំផុតកាលពីរដូវកាលមុន ឲ្យ PSG ។ ខណ:ដើមរដូវកាលនេះ អ្នកមានបារាំង ឲ្យកីឡាករវ័យ៣៣ឆ្នាំ ស្វែងរកទ្រនំថ្មីក្រោយរួមរស់ជាមួយគ្នា៣ឆ្នាំ ។ យោងតាមកាសែត Marca គ្រោងត្រឡប់ទៅចូលរួមជាមួយក្លឹប Atheltic Bilbao ដែលធ្លាប់លេងអំឡុងឆ្នាំ២០១១ ដល់២០១៤ មុនផ្ទេរទៅក្លឹបបិសាចក្រហម Man Utd ក្នុងតម្តៃខ្លួន ២៨,៨ លានផោន ។
គួរបញ្ជាក់ថា Ander Herrera មានសុពលភាពជាមួយក្លឹប PSG រហូតដល់ឆ្នាំ២០២២ តែត្រូវក្លឹបចរចាបញ្ចប់កុងត្រាមុនកំណត់ ៕ ចាន់វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។