ប្រទេសថៃមានមនុស្សជាងពីរពាន់នាក់ឆ្លងកូវីដ-១៩ និង ២៩នាក់ទៀតស្លាប់

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩( COVID-19) ថ្មីៗចំនួន ២,០០២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៩នាក់បន្ថែម ទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១,៧៤១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំង ប្រទេសចំនួនជាង ៤.៦៤លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,១៣៨ នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៥៩លាននាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ សីហា៕
ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner