ក្រសួងដែនដី៖ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុស ច្បាប់ក្នុងតំបន់ រមណីយដ្ឋានអង្គរ ៦៨៩គ្រួសារ បានស្ម័គ្រចិត្តរុះរើទៅរស់នៅ ភូមិធម្មជាតិរុនតាឯក
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ក្នុងសេចក្តី ប្រកាសព័ត៌មានថា គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ប្រជាពលរដ្ឋរស់នៅលើសំណង់ខុស ច្បាប់តំបន់រមណីយដ្ឋានអង្គរ ចំនួន៦៨៩គ្រួសារ ស្ម័គ្រចិត្តរុះរើទៅរស់ នៅភូមិធម្មជាតិរុនតាឯក។ក្រសួងដែនដី៖ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុស ច្បាប់ក្នុងតំបន់ រមណីយដ្ឋានអង្គរ ៦៨៩គ្រួសារ បានស្ម័គ្រចិត្តរុះរើទៅរស់នៅ ភូមិធម្មជាតិរុនតាឯក។
តាមសេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ឱ្យដឹងថា ដើម្បី ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយ ដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរ ជាតិអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ចាត់បញ្ចូនក្រុមការងារបច្ចេកទេសចំនួន ៦៨ក្រុម មានមន្ត្រី ជំនាញ សរុបចំនួន ៧៨១ រូប ចុះសហការជាមួយមន្ត្រីរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ៣៥២ រូប ដោយមានការសហការ ជាមួយ មន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាល ខេត្តសៀមរាប ដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដី និង អត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសបានសម្រេចលទ្ធផល ដូចខាងក្រោម៖
- វាស់វែងក្បាលដីបានចំនួន ២០.០៣១ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២ ៣១៥ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំងទាំងបីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
- បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ
- ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរចំនួន១០តូប ស្មើ ៧៩ ខ្ចុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក
- ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់ ៦៨៩គ្រួសារ បានស្ម័គ្រចិត្តរុះរើទៅរស់នៅភូមិធម្មជាតិរុនតាឯក ក្នុងនោះមាន២៣៤គ្រួសារ ស្ថិតនៅភូមិទីក្សិណត្បូង និង៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ ដែលនឹងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨:៣០ ព្រឹកនៅសាលាខេត្តសៀមរាប។ សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
យុទ្ធនាការនេះ មានកម្លាំងសរុបប្រមាណ ១២០០ នាក់ ចែកចេញជា ៦៨ ក្រុម មានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ជាមួយនឹងការបើកយុទ្ធនាការនេះ ឧបនាយករដ្ឋមន្ត្រីក៏ បានព្រមានចំៗទៅពលរដ្ឋសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ៕
ដោយ៖លីដា ,សេឌី