ភរិយាប្រធានាធិបតីអាមេរិកលាប់កូវីដ១៩ឡើងវិញ
អត្ថបទដោយ៖
លន់ សារ៉ាត
វ៉ាស៊ីនតោន៖ ជំទាវទីមួយសហរដ្ឋអាមេរិក Jill Biden បានតេស្ត ឃើញវិជ្ជមានជំងឺកូវីដ១៩ «លាប់ឡើងវិញ»។ នេះបើយោងតាម ការិយាល័យរបស់លោកស្រីប្រកាសឲ្យដឹង កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ ជំទាវទីមួយ សហរដ្ឋអាមេរិក Jill Biden បានតេស្តវិជ្ជមានជំងឺកូវីដ១៩ ក្រោយ មកក៏បានជាសះស្បើយ។
ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅនេះ ហើយបាន ចេញពីការធ្វើចត្តាឡីស័កនៅឯសេតវិមាន កាលពីថ្ងៃទី២៧ ខែកក្កដា។ ប៉ុន្តែលោកបានលាប់ជំងឺនេះឡើងវិញកាលពីថ្ងៃទី៣០ ខែកក្កដា ដដែល៕
ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ