កំលាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅចំណុចផ្លូវលេខ ៤៣០ សង្កាត់ផ្សារដើមថ្កូវ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅចំណុចគោលដៅ ផ្លូវលេខ ៤៣០ មុខសាលារៀនអារីណា សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ររាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ ។
លោក កៀង ល័ក្ស អភិបាលខណ្ឌ និងជាព្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឱ្យដឹងថា លោកបានដឹកនាំកំលាំងរួមចំនួន ២៨នាក់ ក្នុងនោះ មាន៖ នគរបាលខណ្ឌចំការមន ១៣នាក់ មន្ត្រីសាលាខណ្ឌ ០២ នាក់, ប្រជាការពារ ០៨នាក់ និងកងរាជអាវុធហត្ថខណ្ឌ ០៥នាក់។
ជាលទ្ធផល ត្រួតពិនិត្យយានយន្តបានចំនួន ៧៨គ្រឿង ក្នុងនោះមានរថយន្តចំនួន ៣៧គ្រឿង និងម៉ូតូ ៤១គ្រឿង ។
ជាមួយគ្នានេះដែរ កំលាំងរួមបានរកឃើញ អាវុធឆ្លងកាត់គោលដៅចំនួន ០១ដើម និងមានលិខិតបេសកកម្មត្រឹមត្រូវ គ្មានការដកហូតនោះទេ ៕ ដោយ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។