មនុស្ស ១៦៣១នាក់ទៀត បានឆ្លងកូវីដ១៩ និងអ្នកជំងឺ ២៩នាក់ស្លាប់ នៅប្រទេសថៃ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៣១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១,៦៦៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៤លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,១៩៥នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៥៩លាននាក់ គិតត្រឹមព្រឹកថ្ងៃទី២៧ សីហានេះ៕ ប្រភពពីបាងកកប៉ុស្តិ៍ ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ