អភិបាលខណ្ឌច្បារអំពៅអញ្ជើញចូលរួមក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ
ភ្នំពេញ៖ នៅវិទ្យាល័យព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សហការជាមួយរដ្ឋបាលខណ្ឌ និងគណៈគ្រប់គ្រងសាលា ។
នៅក្នុងពិធីនេះ លោកអភិបាលខណ្ឌ ថ្លែងអំណរគុណដល់ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានរៀបចំកម្មនេះឡើងដើម្បីរួមចំណែកក្នុងការថែរក្សាសុខភាពមាត់ធ្មេញដល់សិស្សានុសិស្សនិងបង្រៀនដល់ សិស្សានុសិស្សឱ្យចេះសម្អាតមាត់ធ្មេញដោយខ្លួនឯង ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ ផ្តាំផ្ញើឲ្យក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បី អនាគត របស់ខ្លួន ទៅថ្ងៃមុខ ។ជាពិសេស ត្រូវ ធ្វើខ្លួនឲ្យក្លាយទៅជា សិស្សល្អមិត្តល្អនិងកូនល្អ ជៀសឲ្យឆ្ងាយ ពី គ្រឿងញៀន និងអំពើអបាយមុខផ្សេងផ្សេងៗដែលនាំឲ្យអន្តរាយដល់ខ្លួន នឹងត្រូវអនុវត្តតាម ការបង្ហាត់បង្រៀនណែនាំ ពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានចុះមក ព្យាបាល ជំងឺមាត់ធ្មេញ សម្អាតអនាម័យមាត់ធ្មេញដល់ក្មួយៗ ៕ ដោយ៖ សណ្តោស. ប៊ុនធី