ស្លាប់មនុស្សបីនាក់ បន្ទាប់ពីផ្ទុះអាវុធក្នុងខុនដូរ GOOL GLASS ខណ្ឌបឹងកេងកង
ភ្នំពេញ៖ មានករណីផ្ទុះអាវុធមួយបានកើតឡើងបណ្តាលឲ្យជនជាតិចិនបីនាក់បានស្លាប់នៅកន្លែងកើតហេតុ ដែលបានកើតឡើងកាលពីវេលាម៉ោង៧ នឹង០០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ស្ថិតនៅក្នុងខុនដូរGOOL GLASSអាគារលេខ៣៥ បន្ទប់លេខ៦០៦ ជាន់ទី៦ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីសម្ថកិច្ចបានឲ្យដឹងថា បើយោងតាមការបំភ្លឺ ពីឈ្មោះ HSU YU LIN ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 353594178 (ត្រូវជាមិត្តភិក្ក)បានប្រាប់ឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់ទាំងបីនាក់រួមមាន ៖
១/ឈ្មោះ XIAO LING ភេទប្រុស អាយុប្រហែល 30ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ (មិនទាន់ដឹង)។
២/ ឈ្មោះ AH WEI ភេទប្រុស អាយុប្រ ហែល 30ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ (មិនទាន់ដឹង)។
៣/ឈ្មោះAH HONG ភេទប្រុស អាយុប្រហែល 30ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ(មិនទាន់ដឹង) ។ សពជនរងគ្រោះទាំងបីនាក់គ្មានលិខិតឆ្លងដែននោះទេ។
ចំណែកវត្ថុតាងដែលនៅកន្លែងកើតហេតុរួមមាន អាវុធខ្លី ម៉ាក Glock 19 ពណ៍ស្ករចំនួន01ដើម បង់ចំនួន០2 គ្រាប់ចំនួន41គ្រាប់ គ្រឿងញៀនប្រភេទ កេតាមីន ចំនួន43.67ក្រាម ទូរស៍ព្ទ០1គ្រឿង ពណ៍ខ្មៅ។
បច្ចុប្បន្នក្រុមគ្រូពេទ្យកោសល្យវិច័យ និងការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនទាន់សន្និដ្ឋានបានថាមកពីមូលហេតុអ្វីនោះទេ ហើយគណៈកម្មការចម្រុះកំពុងបន្តនិតិវិធី សពក្រោយពីធ្វើ កោសល្យវិច័យរួចសម្ថកិច្ចយកទៅតំកល់នៅវត្តទឹកថ្លា ៕ ដោយ ៖ ជីម ភារ៉ា