សម្តេចតេជោ ហ៊ុន សែន ពន្យល់មូលហេតុអ្វីដែលត្រូវរៀបចំសណ្តាប់ធ្នាប់នៅប្រាសាទអង្គរ? (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់ប្រាប់ជុំវិញមូលហេតុអ្វីដែលអាជ្ញាធរត្រូវចាត់វិធានការរៀបចំសណ្តាប់ធ្នាប់នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទអង្គរ។ យុទ្ធនាការរៀបចំការពារតំបន់រមណីយដ្ឋានអង្គរ បានប្រព្រឹត្តទៅរយៈពេល១៣ថ្ងៃហើយ គិតត្រឹមថ្ងៃទី៣១ សីហា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអាជ្ញាធរមិនរៀបចំនូវសណ្តាប់ធ្នាប់នៅតំបន់ប្រាសាទអង្គរនោះទេ នោះប្រាសាទអង្គរ នឹងត្រូវគេដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក។

តំបន់រមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅទីក្រុង «សាន់តាហ្វេ» សហរដ្ឋអាមេរិកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។ ក្នុងន័យនេះ តំបន់ការពារ បេតិកភណ្ឌក្នុងបរិវេណអង្គរទំហំ៤០១គីឡូម៉ែត្រក្រឡា ត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ដោយ មិនត្រូវមានការខ្វៀលដី ឬផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិណាមួយឡើយ។ បើសិនជាតំបន់ ការពារនេះ ត្រូវបានគេបំពាននិងមិនមានចំណាត់ការពីអាជ្ញាធរនោះទេ, ប្រាសាទអង្គររបស់ កម្ពុជានឹងត្រូវបានដកចេញពីសម្បត្តិអង្គការយូណេស្កូវិញ។ កម្ពុជាបានទទួលការព្រមានពីអង្គ ការយូណេស្កូចំនួន២ដងរួចមកហើយ។

យោងតាមអង្គការបេតិកភណ្ឌពិភពលោក សម្បត្តិបេតិកភណ្ឌពិភពលោកយ៉ាងហោចចំនួន បីមកហើយ ដែលធ្លាប់ត្រូវលុបចេញពីបញ្ជីបេតិកភណ្ឌពិភពលោកតែសារតែមិនគោរពតាម គោលការណ៍របស់អង្គការយូណេស្កូ។ សម្បត្តិបេតិកភណ្ឌទាំង៣នោះរួមមានជម្រកសត្វព្រៃ អូរីកស៍ Oryx នៅប្រទេសអូម៉ង់, ជ្រលង «ដ្រេសដិន អែលប៊ី« Dresden Elbe ក្នុងប្រទេស អាល្លឺម៉ង់ និងទីក្រុង «លីវើភូល ម៉ារីថែម មើខិនថាយល៍» Liverpool Maritime Mercantile ក្នុង ចក្រភពអង់គ្លេស។

ads banner