ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណលោកយាយ លោកតា លោកអុំ ពូ មីង ដែលបានកោតសរសើរលើអត្តចរិតឯកឧត្តម និងបងប្អូនថា ស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងស្រលាញ់គ្នា

ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហោះសារថ្លែងអំណរគុណដល់ លោកយាយលោកតា លោកអុំ ពូ មីង ជាច្រើន ដែលបានកោតសរសើរ លើអត្តចរិតលោក និងបងប្អូនបង្កើតដទៃទៀតថា ស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងស្រលាញ់គ្នា។

តាមរយៈហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា «កន្លងមកមានលោកយាយលោកតា លោកអ៊ុ ពូមីងជាច្រើនធ្លាប់បាននិយាយប្រាប់ខ្ញុំថា ឪពុកម្តាយរបស់ខ្ញុំ ចិញ្ចឹមកូនបានល្អៗណាស់ ទាំងប្រុស ទាំងស្រី គឺស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា។ ខ្ញុំសូមអរគុណលោកយាយលោកតា លោក អុំ ពូមីង ចំពោះការសរសើរនេះ»។

ឯកឧត្តម បានបន្តថា «លទ្ធផលទាំងនេះគឺមានដោយសារអ្នកមានគុណទាំងពីររបស់ខ្ញុំ គឺលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំ ដែលគាត់តែងតែណែនាំប្រៀនប្រដៅកូនៗទាំងអស់ ជាប់ជាប្រចាំអោយប្រព្រឹត្តិនូវអំពើល្អ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ការតស៊ូព្យាយាម និងចេះស្រលាញ់ជួយយកអាសាគ្នា តាំងតែពីបងប្អូនរបស់ខ្ញុំនៅតូចៗម៉្លេះ»។

ជាមួយនឹងការថ្លែងអំណរគុណនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកអំពីដំបូន្មានសំខាន់ៗដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងផ្តល់ឱ្យលោក និងបងប្អូនដូចជា៖
១៖ កុំតាំងខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវតាំងខ្លួនជាចៅកសិករ…
២៖ ការរាប់អានមនុស្សមិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ… ប៉ុន្តែលើទឹកចិត្តល្អ…
៣៖ ត្រូវខំរៀន… ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់ខ្លួនឯង និងប្រទេសជាតិ។
៤៖ ត្រូវធ្វើតែអំពើល្អ និងចេះជួយគ្នានៅពេលត្រូវការ៕ ដោយ៖លីដា +សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner