គ.ជ.ប ចេញសេចក្តីជូនដំណឹង ស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សូមជូនដំណឹងដល់លេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត ( លធ.ខប ) ទាំងអស់ជ្រាបថា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានផ្ញើលិខិតមក គ.ជ.ប ស្តីពី ការផ្ទេរសិទ្ធិជូន ឯកឧត្តម លោក លោកស្រី ជាប្រធាន អនុប្រធានគណៈកម្មា ធិការប្រតិបត្តិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីធ្វើជាតំណាងក្នុងការចុះហត្ថលេខាលើលិខិតស្នាម ផ្សេងៗ សម្រាប់បំពេញលក្ខខណ្ឌចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ តាមការិយាល័យ រាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ។
ទទួលបានសេចក្ដីជូនដំណឹងនេះ លធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានដល់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃស) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ-រ៉ាវុធ