ក្រុមហ៊ុន អេបផល នឹងបើកបង្ហាញទូរស័ព្ទ អាយហ្វូន១៤ ជំនាន់ថ្មី នៅថ្ងៃពុធ ទី៧ ខែកញ្ញានេះ

បរទេស៖នៅថ្ងៃទី៧ខែកញ្ញាឆ្នាំ ២០២២នេះពិភពលោកទាំងមូល ជាពិសេសអ្នកប្រើប្រាស់ដែលនិយមគាំទ្រផលិតផល របស់ ក្រុមហ៊ុន អេបផល(Apple)នឹងបានឃើញពីមុខមាត់និងរូបរាងរបស់ទូរសព្ទជំនាន់ថ្មីនៃក្រុមហ៊ុននេះ គឺទូរស័ព្ទអាយហ្វូន( iPhone) ជំនាន់ទី១៤។ ក្រៅពីទូរស័ព្ទ iPhone14 ក្រុមហ៊ុន Apple ក៏នឹងបង្ហាញពីនាឡិកា Apple Watch 8, Apple Watch 8 Pro, Apple Watch SE2 និងកាសសម្រាប់ស្ដាប់ AirPods Pro 2 ផងដែរ។

នេះគឺជាកម្មវិធីដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនAppleនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈការបើកបង្ហាញនូវផលិតផលថ្មីៗជាច្រើន។

ក្រុមហ៊ុន Apple តាំងពីដើមមក ត្រូវគេសង្កេតឃើញថា មានការ លាក់ ការណ៍សម្ងាត់មែនទែនចំពោះផលិតផលថ្មីៗរបស់ខ្លួន។ ប៉ុន្តែបើតាមពាក្យចចាមអារាមដែលគេដឹងកន្លងមក គេរំពឹងថានឹង មានការអភិវឌ្ឍតិចតួចចំពោះទូរសព្ទជំនាន់ថ្មី iPhone 14 ប៉ុន្តែ ចំពោះទូរសព្ទ iPhone 14 Pro វិញ នឹងមានការផ្លាស់ប្ដូរ និង អភិវឌ្ឍន៍ច្រើនជាងមុខ។

ចំពោះនាឡិកា Apple Watch ជំនាន់ថ្មីវិញ ក្រុមហ៊ុន Apple ទំនងជាធ្វើបច្ចុប្បន្នភាពសមត្ថភាពរបស់វា ឲ្យធន់ជាងមុន ស័ក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទោះជាហាលក្ដៅ ហាល ភ្លៀងក្ដី ខណៈកាស AirPods Pro 2 វិញ អាចនឹងមាន សមត្ថភាព ប្រសើរជាងមុនជាពិសេសគឺមុខងារម៉ៃក្រូហ្វូនស្រូបសំឡេងនៅពេលនិយាយឆ្លើយឆ្លងដោយប្រើកាស៕
ដោយៈកែវ កិរិយា

ads banner