ក្រសួងអប់រំ រៀបចំវេទិកាថ្នាក់ជាតិដើម្បីរួមគ្នាផ្ដល់អាទិភាព លើការអប់រំបរិយាន្នសម្រាប់សិស្សមានពិការភាពក្រោយកូវីដ

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា រួមសហការជាមួយ អង្គការ ភាព ជា ដៃគូអប់រំនៃអង្គការមិនមែនរដ្ឋាភិបាល (NEP) និងក្រុមការងារ អប់រំបរិយាបន្ន និងពិការភាព (WGED) កំពុងរៀបចំវេទិកាថ្នាក់ជាតិ លើកទី១០ស្ដីពីការបរិយាបន្ន ក្រោមប្រធានបទ៖ « រួមគ្នាផ្ដល់ អាទិភាពលើការអប់រំបរិយាន្នសម្រាប់សិស្សមានពិការភាពក្រោយកូវីដ-១៩ នៅគ្រប់ភូមិសិក្សា»។ វេទិកាថ្នាក់ជាតិស្ដីពីការអប់រំបរិយាបន្ននេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រទី៩ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ នៅភោជនីយ ដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ។

វេទិកាថ្នាក់ជាតិលើកទី១០នេះ គឺជាឱកាសមួយដែលអ្នកធ្វើការ ពាក់ព័ន្ធ លើវិស័យអប់រំបរិយាបន្នសម្រាប់កុមារមានពិការ ភាព នៅកម្ពុជា សហការគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បី កំណត់រកឲ្យឃើញថា តើអ្វីជាបញ្ហាប្រឈមក្នុងអំឡុងពេលកូវីដ១៩ និងអ្វីជាដំណោះស្រាយសមស្រប ក្រោយការបើកដំណើរការ សាលារៀនឡើងវិញ ដើម្បីជួយគាំទ្រដល់សិស្សមានពិការភាព បានបន្តការសិក្សា និងឆ្លងភូមិសិក្សា។

នៅក្នុងរយៈពេលពីរឆ្នាំនៃជំងឺរាតត្បាតកូវីដ-១៩ សាលារៀន ជាច្រើន ត្រូវបិទទ្វារក្នុងរយៈពេលយូរ ហើយសិស្សានុសិស្ស ត្រូវ បន្តការសិក្សា ពីចម្ងាយ។ ផ្នែកតាមផែនការរបស់ក្រសួង អប់រំ យុវជន និងកីឡារបស់ កម្ពុជា ក្នុងការឆ្លើយតបនឹងកូវីដ-១៩ កាលពីឆ្នាំ ២០២០ បញ្ហា កូវីដ-១៩ នេះ បានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់ ការសិក្សារបស់ សិស្ស។

តាមរយៈវេទិកានេះ ដៃគូអភិវឌ្ឍក្នុងវិស័យអប់រំ នាយកដ្ឋាននាៗ ក្រោមឪវាទក្រសួងអប់រំ យុវជននិងកីឡា មន្ទីរអប់រំ យុវជននិងកីឡា រាជធានី ខេត្ត និងក្រសួងពាក់ព័ន្ធ នឹងអញ្ជើញចូលរួមពិភាក្សា ដើម្បី ចែករំលែកបទពិសោធន៍ពីបញ្ហាប្រឈម ការអនុវត្តល្អៗស្ដីពីដំណោះ ស្រាយនិងជំរុញការវិនិយោគនិងកៀរគរធនធានដើម្បីបំពេញការបាត់បង់ការសិក្សារបស់សិស្សមានពិការភាពក្រោយកូវីដ-១៩៕


ដោយ៖ហោ សុវិទ្យា

ads banner