រដ្ឋ បាល ខេត្ត កែប ប្រជុំផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដីពី បែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់

ខេត្ត កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្ត កែប បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពី បែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ដោយមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត នាយក នាយក រងទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត តំណាង កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋ បាលក្រុង ស្រុក និងតំណាងរដ្ឋបាលឃុំ-សង្កាត់ សរុប ៩៤រូប នៅសាលប្រជុំ សាលាខេត្ត កាលពីរសៀលថ្ងៃទី០៧ខែកញ្ញា ឆ្នាំ ២០២២។

គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះគឺដើម្បីធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ ដែលបានកំណត់នៅក្នុងសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធដើម្បីត្រៀមខ្លួនអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីរបបនៃការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់នីមួយៗ សំដៅដាក់ដំណើរការយន្តការនេះឱ្យបានឆាប់រហ័ស។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្ដល់អនុសាសន៍នូវចំណុចសំខាន់ៗ សម្រាប់ ការរៀបចំដាក់ចេញសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ស្ដីពីបែបបទ និងនីតីវិធីនៃការផ្ដល់សេវាច្រកចេញចូលតែមួយនៃរដ្ឋបាល ឃុំ សង្កាត់ ដូចខាងក្រោម÷

១-ការរៀបចំយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ អាចអនុវត្តបានទាំងការផ្ដល់សេវារដ្ឋបាលនានារបស់រដ្ឋបាលឃុំ សង្កាត់ និងការផ្ដល់សេវាផ្សេងទៀតនៅថ្នាក់ឃុំ សង្កាត់ ដែលស្ថិតក្រោមសមត្ថកិច្ចសម្រេចរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ពន្ធ័ ដើម្បីជៀសវាងការបង្កេីតយន្តការ ឬនីតិវិធីច្រើនសម្រាប់ការផ្ដល់សេវានៅឃុំ សង្កាត់ ដែលអាចបង្ករភាពស្មុគស្មាញ និងការលំបាកដល់អ្នកអនុវត្ត និងប្រជាពលរដ្ឋ។នាពេលកន្លងមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃក៏បានដាក់ចេញនៅសេចក្ដីណែនាំលេខ០១៧ សណន ចុះថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២១ស្ដីពីការអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ ដោយផ្ដោតជាសំខាន់លើបែបបទ និងនីតិវិធីនៃការផ្ដល់សេវាពាក់ពន្ធ័និងកាងារអត្តសញ្ញាណកម្មតែប៉ុណ្ណោះ។

ដូច្នេះការដាក់ចេញនូវសេចក្ដីណែនាំលេខ០១៨នេះនិងផ្ដល់ភាពងាយស្រួលដល់រដ្ឋបាលឃុំ-សង្កាត់ក្នុងការរៀបចំយន្តការមួយសម្រាប់ការផ្ដល់សេវាជូនប្រជាពលរដ្ឋគ្រប់ប្រភេទដែលមាននៅថ្នាក់ឃុំ សង្កាត់។ទន្ទឹមនេះការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់នេះមានសង្គតិភាពជាមួយកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដែលរាជរដ្ឋាភិបាល និងផ្ទេរមុខងារថ្មីៗបន្ថែមទៀតមកអោយរដ្ឋបាលឃុំ សង្កាត់ ក្នុងគោលបំណងបង្ខិតការផ្ដល់សេវារដ្ឋបាលឱ្យបានកាន់តែខិតជិតប្រជាពលរដ្ឋ។

២-សេចក្ដីណែនាំលេខ០១៨នេះ បានរៀបចំឱ្យមានគំរូទម្រង់បែបបទ ពាក្យស្នើសុំតម្រូវការឯកសារភ្ជាប់និងទម្រង់លិខិតបញ្ជាក់នានាសម្រាប់ការស្នើសុំសេវាតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ដែលមានលក្ខណ:សាមញ្ញ និងជាស្តង់ដាររួមតែមួយសម្រាប់អនុវត្តនៅទូទាំងប្រទេស។ កន្លងមកនៅពេលដែលក្រុមការងារបច្ចេកទេសចុះទៅសិក្សាស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅតាមបណ្ដាឃុំ សង្កាត់គោលដៅមួយចំនួន បានរកឃើញថា ប្រភេទសេវាភាគច្រើនមិនទាន់មានការណែនាំអោយបានច្បាស់អំពីទម្រង់បែបបទ តម្រូវការឯកសារភ្ជាប់ និងគំរូលិខិតបញ្ជាក់ដែលមានលក្ខណ:ជាស្តង់ដាររួមតែមួយសម្រាប់ការអនុវត្តនៅទូទាំងប្រទេសនៅឡើយទេ ។

ដូច្នេះរដ្ឋបាលឃុំ សង្កាត់បានរៀបចំជាទម្រង់បែបបទ និងលិខិតបញ្ជាក់មួយចំនួនសម្រាប់ការផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដែលជាហេតុធ្វើឱ្យការស្នើសុំមានលក្ខណ:ស្មុគស្មាញ និងខុសគ្នាពីឃុំមួយទៅឃុំមួយ ។ អាស្រ័យហេតុនេះហើយ នៅក្នុងឧបសម្ព័ន្ធភ្ជាប់និងសេចក្ដីណែនាំលេខ០១៨នេះក្រសួងមហាផ្ទៃបានកំណត់ឱ្យបានច្បាស់លាស់តែម្ដងពីគំរូទម្រង់បែបបទ ពាក្យស្នើសុំតម្រូវការឯកសារភ្ជាប់ និងទម្រង់លិខិតបញ្ជាក់នានាសម្រាប់ការស្នើរសុំសេវាតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋ និងបុគ្គលិកផ្ដល់សេវានៅក្នុងយន្តការច្រកចេញចូលតែមួយ ៕
Sila Sarin

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner