សម្ដេចតេជោ ហ៊ុន សែន ប្តូរកាលបរិច្ឆេទបំពេញបេសកកម្មនៅអាមេរិក និងសាធាណរដ្ឋគុយបា ខណៈការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អាបេ ស៊ីនហ្សូ នៅប្រទេសជប៉ុន ត្រូវរក្សាដដែល

ភ្នំពេញ៖ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានកែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស។

តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា កាលបរិច្ឆេទ នៃការអញ្ជើញបំពេញបេសកកម្មនៅបរទេសរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកែសម្រួល ដោយរក្សាសមាសភាពគណៈប្រតិភូនៅដដែល។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបន្តថា កាលបរិច្ឆេទនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានកែសម្រួលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វិញ ខណៈកាលបរិច្ឆេទនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ត្រូវបានកសម្រួលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វិញ។

ដោយឡែក កាលបរិច្ឆេទនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវរក្សាដដែល គឺថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner