មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បន្តនាំយកអំណោយ របស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ទៅឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ដេីម្បីជួយដោះស្រាយការលំបាក និងបង្ករលក្ខណងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ បានទៅចូលរួមក្នុងពិធីបុណ្យ កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នេះ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងសហការី រួមជាមួយ អាជ្ញាធរ ដែនដី បានបន្តនាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែល មាន ជីវភាព លំបាក ខ្វះ ខាត ចំនួនពីរភូមិ គឺភូមិចន្លុះចំនួន ១០ គ្រួសារ និងភូមិពន្លាជ័យចំនួន ៥ គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា ព្រម ជាមួយ នោះ សម្តេច តេជោ បាន ផ្តាំ ផ្ញើ នូវ ការ ជូនពរ ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំង អស់ សូម បាន ប្រកបដោយ សេចក្ដី សុខ សេចក្ដី ចម្រើន មាន សុខភាព ល្អ និង បន្ត រួម គ្នា ថែរក្សា សុខសន្តិភាព ដេីម្បី ប្រទេស ជាតិ យើង មាន ការ អភិវឌ្ឍន៍ រីកចម្រើន រុងរឿង បន្ថែម ទៀត ។

នៅ ក្នុង ឱកាស នេះ ដែរ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ កូនចៅតូចៗខ្លាច លង់ ទឹក ដោយ ប្រការ ផ្សេងៗ ដោយរដូវវស្សានេះជំនន់ទឹកភ្លៀងកំពុងជន់លិចនៅកន្លែងមួយចំនួន ជា មួយ នេះ ផងដែរ ត្រូវចេះអនាម័យដើម្បីសុខភាពរបស់ក្រុមគ្រួសារនីមួយៗ និង ត្រូវ ខិត ខំប្រកប មុខ របរ រក ទទួល ទាន ដោយ សុច្ចរិត ទៀង ត្រង់ ស្របតាម ច្បាប់ របស់ រដ្ឋ និង ត្រូវ ចូល រួម អនុវត្តន៍ ឲ្យ បាន ត្រឹមត្រូវ តាម គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ។

ក្នុងរដូវ កាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុនបាននាំយកនូវអំណោយរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភ ជូន គាត់ ដោយក្នុងមួយគ្រួសារទទួលបាននូវ ៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខចំនួន ១យួរ និងថវិកាមួយចំនួនដេីម្បី ប្រជាពលរដ្ឋ យើងបាន ដោះ ស្រាយ ការ លំបាក ខ្វះ ខាត ប្រចាំថ្ងៃ និង មាន លទ្ធភាព បាន ធ្វើ បុណ្យទាន ផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner