គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ រៀបចំសណ្តាប់ធ្នាប់ និងពង្រឹងសន្តិសុខ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់នៅបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ សង្កាត់ច្បារអំពៅ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
យុទ្ធនាការនេះ លោកអភិបាលរងខណ្ឌ បានណែនាំដល់បងប្អូនអាជីវករឱ្យបញ្ឈប់ការដាក់តាំងលក់មកលើចិញ្ចើមផ្លូវសាធារណៈ ត្រូវរក្សារចិញ្ចើមផ្លូវដោយទុកឲ្យអ្នកធ្វើដំណើរថ្មើជើងអាចដើរបាន ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍៕ ដោយ៖ សណ្ដោស
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។