កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្រ្កាបល្បែង ស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ កាលពីយប់ថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ឆ្នាំ ២០២២ ដឹកនាំ ដោយ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បា នចុះ អនុវត្ត វិធានការ ក្ដៅធ្វើការបង្រ្កាបល្បែង ស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន។
ក្នុងប្រតិបត្តិការនេះ កម្លាំង ជំនាញ បានចុះបង្ក្រាបទីតាំងបនល្បែងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)មួយកន្លែង ស្ថិត នីសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ និងឃាត់ខ្លួនបុរសម្នាក់ ដែលជាមេឆ្នោតផងដែរ។
ជាមួយគ្នានេះ នៅយប់ថ្ងៃដដែល លោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្មុគស្មាញមួយចំនួន តាមបណ្តាសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមជម្រាបថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទឱ្យអស់ ភ្លាមៗបន្ទាប់ពីទទួលបានសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ដែលមានការចូលរួមពីភិបាលរងរាជធានី ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ អធិការខណ្ឌទាំង១៤ ប្រធានផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធនានាធ្វើយ៉ាងណាចុះបង្ក្រាប់ល្បែងសុីសងឱ្យអស់។
បច្ចុប្បន្ននេះ ជនសង្ស័យ ខាងលេីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ ដេីម្បីចាត់ការតាមច្បាប់ ៕ដោយ ៖ ជីម ភារ៉ា