ប្រឡាយ ទឹកស្អុយ នៅក្រុងសៀមរាប ត្រូវកែប្រែ ទៅ ជាសួនកម្សាន្ត
ភ្នំពេញ៖ អតីតប្រឡាយទឹកស្អុយនេះ មានទំហំ ៥x ៦៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ (មុខសណ្ឋាគារសុខាអង្គរ) ដល់វិថីព្រះសង្ឃរាជទេពវង្ស ដែលជាប្រជុំជនសំខាន់ ក្នុងក្រុងសៀមរាប ត្រូវបានកែប្រែឲ្យក្លាយទៅជាផ្លូវដើរ អមដោយសួនកម្សាន្ត ដែលអាចទាក់ទាញពលរដ្ឋឲ្យទៅលេងកម្សាន្ត។
នេះគឺជាការគូសបញ្ជាក់ពីឯកឧត្តម លី រស្មី រដ្ឋលេខា ធិការ ក្រសួង រៀប ចំ ដែនដី នគ រូបនីយកម្ម និង សំណង់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ផ្លូវថ្មើរ ជើង ថ្មី នេះ មានឈ្មោះ ថា «កោងកាង សាង ស្នេហ៍» ។ នោះ ក៏ ព្រោះ តែ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានបំណង ចង់ ឲ្យ យក ដើម កោងកាង ទឹក សាប មក ដាំ ក្នុង ប្រឡាយ ទឹក នេះ ។
បើតាម លោក លី រស្មី ប្រឡាយ ទឹក ស្អុយ ក្នុង សង្កាត់ ស្វាយ ដង្គំនេះ កន្លង មក បានបង្កផល ប៉ះពាល់ ដល់ សុខុមាល ភាព សង្គម ជាខ្លាំង ដូច្នេះ ហើយ ទើបក្រសួង មាន គំនិត កែ លម្អ ទៅ ជា ផ្លូវ និង ជា កន្លែង ទេសចរណ៍ ថ្មី កម្សាន្ត សម្រាប់ ក្រុង សៀមរាប ។ មិនត្រឹមតែប៉ុណ្ណោះ ការកែប្រែនេះ ក៏បានជួយលើកសម្រស់និងបរិស្ថានក្រុងសៀមរាប ដែល ធ្វើដំណើរលើផ្លូវជាតិ លេខ ៦ ហើយ ក៏ ជា ការធានា សុខុមាលភាពល្អ ដល់អ្នក រស់នៅ សៀមរាប ។
គួរជម្រាបថា នេះ ជាគម្រោង ដំបូង គេ ដែលក្រសួង រៀប ចំ ដែនដី នគ រូបនីយកម្ម និង សំណង់ បាន រៀប ចំ កែ លម្អ ប្រឡាយ ទឹក ស្អុយ ទៅ ជា ផ្លូវ ដែលទេសចរ ដើរ កម្សាន្ត បាន ។ គម្រោងនេះ កើតឡើងដោយសារ លោក លី រស្មី បាន ឃើញ ការ អភិវឌ្ឍ នៅ ប្រទេស ជប៉ុន ហើយវា ជា អ្វី ដែល កម្ពុជាអាច រៀន សូត្រ និង យកមកអភិវឌ្ឍ ក្រុងឲ្យ ដូច ប្រទេស ជឿនលឿនទាំង នោះ បាន ។ លោក រំពឹង ទុក ថា ទៅ ថ្ងៃ ក្រោយ នឹង មាន ការរៀប ចំដូច្នេះ នៅ តំបន់ ដទៃ ទៀត ដែរ ។
ឯកឧត្តម លី រស្មី៖ «បើគិត ពី នគរូបនីយកម្ម ក្រុង គឺមាន ភាព រីកចម្រើន សមស្រប ទៅតាម កំណើន សេដ្ឋកិច្ច ជាតិ ក៏ ប៉ុន្តែ នៅ សល់ ចំណុច មួយ ចំនួន ដែល ខ្ញុំ គិត ថា គួរ ធ្វើការ កែលម្អ ទីក្រុង ឲ្យ មាន ភាព សមស្រប ដូចជា កន្លែង ទឹកកខ្វក់ ជាដើម ដើម្បី ចៀសវាង ផល ប៉ះពាល់ បរិស្ថាន ធ្ងន់ ធ្ងរ នៅ ក្នុង ទីក្រុង » ។
ពលរដ្ឋរស់នៅ ក្បែរ ផ្លូវ ថ្មី ដែល ជា អតីត ប្រឡាយ ទឹកស្អុយ លោក ទួន សុមេធា បាន បង្ហាញ អារម្មណ៍ ត្រេក អរ ចំពោះ សមិទ្ធ ផល ថ្មី មួយ នេះ ។ លោក សុមេធា រៀបរាប់ ថា កូនៗ របស់ លោក អាច រត់ លេង បាន ស្រួល កម្សាន្ត អារម្មណ៍ របស់ ពួកគេ ដោយសប្បាយរីករាយ ហើយលោក រីករាយ និង ទទួលបាន នូវ សមិទ្ធផលមួយនេះ៕
ដោយ៖ ហោ សុវិទ្យា