ប្រជាពលរដ្ឋគាំទ្រប្រមុខរាជរដ្ឋាភិបាលចេញបទបញ្ចាឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ធ្វើការបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនដែលរងគ្រោះនូវការបាត់បង់ទ្រព្យសម្បត្តិពីក្រុមចោរលួច ឆក់ ប្លន់ បានបញ្ចេញអារម្មណ៍សប្បាយចិត្តជាខ្លាំង ពីចំណាត់ការបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទនៅទូទាំងប្រទេស ក្រោមការបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

បន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិបាលរាជធានី និងអភិបាលខេត្ត ,ក្រុង នៅទូទាំងប្រទេស បានដឹកនាំកម្លាំងជំនាញចុះធ្វើការបង្ក្រាបល្បែងសុីសង និងទីតាំងបញ្ចាំខុសច្បាប់ជាច្រើន ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបទល្មើស និងវត្ថុតាងជាច្រើនយកទៅអនុវត្តន៍តាមច្បាប់ ។

សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ជាមួយនោះសម្តេតេជោ បានព្រមានដកតំណែង អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៉ីសង រីកសាយភាយ ក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀតផង ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner