ក្រសួងកិច្ចការនារីបង្ហាញស្ត្រីឆ្នើមបួនរូបដែលជោគជ័យក្នុងអាជីព ដើម្បីជំរុញឱ្យស្ត្រីផ្សេងទៀតអភិវឌ្ឍន៍ខ្លួន
ភ្នំពេញ៖ បច្ចុប្បន្ននេះប្រជាជនខ្មែរកាន់តែច្រើនឡើង ជាពិសេសអ្នក ដែលបានទទួលការសិក្សាទូលំទូលាយបាន ចូលរួមលើកកម្ពស់ និងឱ្យតម្លៃទៅលើស្ត្រីនិងក្មេងស្រី។នៅព្រឹកថ្ងៃទី២១ខែកញ្ញា នាទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងកិច្ចការនារីបានបង្ហាញវត្តមាន ស្ត្រី មជ្ឈឹមវ័យបួនរូបដែលសុទ្ធសឹងតែមានប្រវត្តិជាអ្នកខិតខំប្រឹងប្រែងតស៊ូជម្នះ ឧបសគ្គនៃជីវិត ដើម្បីសម្រេចគោលដៅក្នុងអាជីពដ៏គួរជាទី សាទរ។
ស្ត្រីទាំងបួនរូបនោះរួមមាន អ្នកស្រីមេបញ្ជាការកងពលតូចលេខ៧០ មានឋានន្តរសក្ដិជាឧត្តមសេនីយ៍ត្រីអ្នកស្រី យ៉ុង ខេមរា តម្រួត ចរាចរណ៍ ដែនអាកាស កញ្ញា ទិត្យ ភូមិទ្ទ អ្នកបើកបរយន្តប៊ូអ៊ីងហោះ កញ្ញា ហុង ចិន្ដា និងអ្នក បើកយន្ដហោះម្នាក់ទៀត កញ្ញា កែវ ទិត្យសុជាតា។
ជាអតីតអ្នកសារព័ត៌មានពិធីការិនីព័ត៌មានតាមទូរទស្សន៍និងបច្ចុប្បន្នមានតំណែងជាមេបញ្ជាការរងកងពលតូចលេខ៧០ ឧត្តមសេនីត្រី យ៉ុង ខេមរា ជាអ្នកទទួលបន្ទុកលើការងារនយោបាយ ការឃោសនា អប់រំ និងបញ្ជ្រាប សមភាពយេនឌ័រទៅក្នុងអង្គភារបស់ខ្លួន។
ឧត្តមសេនីត្រីរូបនេះបានថ្លែងថា៖ «ក្នុងអង្គភាពមាននារីរង សេនា ធិការបស់កងពល។ នារីជារងវរសេនាតូច កន្លងមក កងពលយើង ក៏មានក្រុមសង្គ្រោះគ្រោះមហន្ដរាយលេខ ២១១ដែលពេលនេះ មាននារីជាអ្នក ពន្លត់អគ្គិភ័យ ។ពោលគឺមាននារីជាអ្នកសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋទូទៅ»។
ងាកចេញពីស្ត្រីក្នុងកិច្ចការនៅក្នុងក្រសួងការពារជាតិដោយចូលទៅមើលស្ត្រីនៅក្នុងផ្នែកបញ្ជាហោះហើរ ឬតម្រួតចរាចរណ៍ដែន អាកាស វិញម្ដង។ កញ្ញា ទិត្យ ភូមិទ្ទ បានបញ្ចប់ការសិក្សារផ្នែកតម្រួត ចរាចរណ៍ ដែនអាកាស នៅប្រទេសថៃ និងប្រទេសកូរ៉េ ។បន្ទាប់មកបានបន្តការសិក្សាបន្តបន្ទាប់ផ្នែកអនុបណ្ឌិតគ្រប់គ្រងចរាចរណ៍ផ្លូវ អាកាស។បច្ចុប្បន្នជាគ្រូបង្ហាត់ និងជាមន្ត្រីសវនករ ឬមន្ត្រី អធិការកិច្ចផ្នែកចរាចរណ៍ដែនអាកាស។
កញ្ញាបានថ្លែងពីទំនួលខុសត្រូវក្នុងនាមជាអ្នកបញ្ជាការហោះហើរថា៖ «ការងារនេះទាមទារការ ទទួលខុសត្រូវខ្ពស់ ព្រមទាំងមានភាព តានតឹងនៅក្នុងការបញ្ជាច្រើន ម៉្លោះហើយពីមួយជំនាន់ ទៅមួយ ជំនាន់ ផ្នែកនេះមានប្រមាណតែ ១០ភាគរយប៉ុណ្ណោះដែលជាស្ត្រី»។
កញ្ញាបញ្ជាក់ថា កញ្ញាត្រូវបញ្ជាហោះហើរសម្រាប់ការចុះចត ពីប្រទេស ផ្សេងៗចូលមកកម្ពុជាដែលពេលខ្លះ មានយន្ដហោះ ច្រើនដែលត្រូវគ្រប់គ្រងក្នុងពេលតែមួយនិងកាន់តែសំខាន់ទៀតគឺមានជីវិតមនុស្សរាប់ពាន់នាក់នៅក្នុងយន្តហោះ ទាំងនោះ។
កញ្ញាភូមិទ្ទ បញ្ជាក់ថា ៖«នារីមានសំឡេងដែលមានហ្វ្រេកង់ម្យ៉ាង អាច សម្រួលភាពតានតឹងនៅក្នុងបរិយាកាស ដ៏ស្មុគស្មាញបាន»។
ក្រៅពីស្ត្រីដែលជាអ្នកបញ្ជាការហោះហើរ ក៏មានផងដែរនូវស្ត្រីដែល ជា អ្នកបើកបរយន្តហោះតែម្ដង។ កញ្ញា ហុង ចិន្តា ដែលជាអាកាស យានិកមួយរូបបានបង្ហាញពីមោទៈភាពរបស់កញ្ញាក្នុងនាមជាស្ត្រីដែលធ្វើការងារគ្រប់គ្រង អាយុជីវិតមនុស្សលើយន្ដហោះ និងនាំពួកគេ ទៅ ដល់គោលដៅឆ្ងាយៗ។ កញ្ញាក៏បានបញ្ជាក់ផងដែរថាកញ្ញាគឺជា សិស្សជំនាន់ទី១ ហើយបច្ចុប្បន្ននេះកញ្ញាទទួលបន្ទុកបើកបរ នូវ ប្រភេទយន្ដហោះ អ៊ែរបឺស៣២១(Airbus 321) ដែលអាចដឹក អ្នកដំណើរបាន ១២០នាក់ ៣២០ដែលអ្នកផ្ទុកអ្នក ដំណើរបាន ១៨០នាក់និង៣១៩ដែល អាចផ្ទុកអ្នកដំណើរបាន ១៧០នាក់។
លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក៏បានថ្លែងផង ដែរអំពី យុទ្ធសាស្ត្រនារីរតនៈដែលមាន បំណងកែប្រែស្ត្រីពី «ក្រណាត់ស» ទៅជា «ត្បូង»។លោកជំទាវបានប្រៀបស្ត្រីទៅជាត្បូង និងបុរសជាមាស ដែលត្រូវការគ្នាទៅវិញទៅមកក្នុងការបំពេញ ចន្លោះឱ្យគ្នា ព្រមទាំងរស់នៅជាមួយគ្នាប្រកបដោយភាពស្មើគ្នា៕