អភិបាលខេត្តបាត់ដំបងអញ្ជើញសាកសួរសុខទុក្ខកងកម្លាំងការពារព្រំដែនគោក តាមបណ្តាស្រុកជាប់ព្រំដែនថៃ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែកញ្ញាបានដឹកនាំប្រតិភូរដ្ឋបាលខេត្តអញ្ជើញសាកសួរសុខទុក្ខកងកម្លាំងវរៈនគរបាលការពារព្រំដែនគោកប្រចាំទិសស្រុកសំឡូត ស្រុកកំរៀង និង ស្រុកសំពៅលូន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណី
ជាតិ។
ក្នុងសកម្មភាពនេះលោកអភិបាលខេត្តបាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំទាំងអស់ជូនចំពោះវរកងកម្លាំង ទាំងអស់ ។លោកក៏បានសម្ដែងការកោតសរសេើរនិងដឹងគុណចំពោះការ
លះបង់គ្រប់បែបយ៉ាង។
លោកក៏បាននាំយកអំណោយរដ្ឋបាលខេត្ត ប្រគល់ជូនដល់កងទ័ព និងកងកម្លាំងវរៈនគរបាលការពារព្រំដែនគោក នៅទិសស្រុកសំឡូត កំរៀង និងស្រុកសំពៅលូន ក្នុងមួយអង្គភាព ថវិកាចំនួន ប្រាំមួយ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាមួយ ចំនួន ជូនដល់ កងកម្លាំងទាំង៣អង្គភាពក្នុងស្រុកនីមួយៗផងដែរ ៕ដោយ៖អ៊ុក សំអាន