រយៈពេលបីថ្ងៃសមត្ថកិច្ចបានដកហូតម៉ូតូ ជាង៥០០គ្រឿង ចេញពីឃ្លាំងបញ្ចាំខុសប្រក្រតី ក្នុងតំបន់ឃ្លាំងរំសេវ

ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានឱ្យ ដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ថា ក្នុងរយៈពេលបីថ្ងៃ គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញានេះ កម្លាំងសមត្ថកិច្ចជំនាញ បាន ធ្វើការដកហូត និងដឹកជញ្ជូនម៉ូតូចេញពីទីតាំងហាងបញ្ចាំ ដែល ខុសប្រក្រតី បានម៉ូតូចំនួន ជាង ៥០០គ្រឿង ដើម្បីយក ទៅរក្សា ទុកនៅក្នុងឃ្លាំងតំបន់ OCIC។ការរក្សាទុកនៅទីនោះ រង់ចាំបង ប្អូនប្រជាពលរដ្ឋ ដែលមាន ការបាត់ម៉ូតូកន្លងមក យកឯកសារម កផ្ទៀងផ្ទាត់ ហើយប្រសិនជាត្រឹមត្រូវ នោះអាជ្ញាធរមានសមត្ថកិច្ច និងប្រគល់ម៉ូតូជូនសាមីខ្លួនវិញ។

គួរបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃមកនេះ ប្រតិបត្តិការចុះ ត្រួតពិនិត្យ ហាងបញ្ចាំដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានី ភ្នំពេញ និងមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំង សមត្ថកិច្ចចម្រុះជាច្រើនបានចុះទៅធ្វើការត្រួតពិនិត្យទីតាំងឃ្លាំងបញ្ចាំ ស្ថិតនៅក្នុងភូមិ៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ដែលមាន ចំនួនប្រមាណ៦០ទីតាំង ។ប៉ុន្តែបីថ្ងៃមកនេះ កម្លាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យបានចំនួន២០ទីតាំង ហើយរកឃើញទីតាំងដែល មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចំនួនបួនទីតាំង។
ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner