រដ្ឋមន្រ្តីក្រសួងការងារ អំពាវនាវកុំឱ្យមានការដំឡើងថ្លៃផ្ទះជួល និងម្ហូបអាហារក្នុងពេលដែលប្រាក់ឈ្នួលកម្មករត្រូវបាននៅឆ្នាំក្រោយ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ផ្ទះជួល ម្ហូបអាហារ និងសេវាផ្សេងៗទៀតកុំ គប្បីដំឡើងថ្លៃខណៈដែលប្រាក់ឈ្នួលកម្មករ និយោជិត ត្រូវបាន ដំឡើងចំនួន២០០ដុល្លារអាម៉េរិកនៅឆ្នាំ២០២៣ខាងមុខ។
ក្រោយបិទបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិត ផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២នេះ ឯកឧត្តម អ៊ិត សំហេងបានលើកឡើងថា “ខ្ញុំសុំឱ្យ បងប្អូនផ្ទះជួល និងបងប្អូនដែលលក់ដូរនៅជុំវិញរោងចក្រ សហ គ្រាស ទាំងឡាយទីមួយសុំកុំឱ្យដំឡើងថ្លៃ ដោយសុំឱ្យថ្លែម្ហូប អាហារ និងទំនិញផ្សេងៗរក្សានៅដដែល និងទីពីរ ថ្លៃឈ្នួលផ្ទះ សុំកុំឱ្យ មាន ការដំឡើងថ្លៃ និងរួមទាំងសេវាផ្សេងៗទៀត។កុំឃើញដំឡើង ប៉ុណ្ណឹង ហើយនាំគ្នាដំឡើងវាមិនល្អទេ ផ្ទុយមកវិញវានឹងជះផល អាក្រក់ទាំងកម្មករនិងខ្លួនឯងវិញ”។
ឯកឧត្តមរដ្ឋមន្រ្តីពន្យល់ថា “បើកាលណានាំគ្នាដំឡើងតម្លៃធ្វើឱ្យ កម្មករគាត់មិនអាចជួលបាន ឬទិញទំនិញទាំងនោះបាន ហេតុនេះ គាត់មិននៅទេ ។ដូចនេះដើម្បីរក្សាចំណូលបានល្អទាំងអស់ គ្នា ត្រូវរក្សាតម្លៃដដែលនោះជាការផលប្រយោជន៍ដល់គ្នាយូរអង្វែង”។
ទន្ទឹមនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចតេជោហ៊ុនសែនដែលបានដាក់ បញ្ជា ឱ្យសាលារាជធានីភ្នំពេញរៀបចំមធ្យោបាយធ្វើដំណើរសម្រាប់ជូនបងប្អូនកម្មករទៅកាន់ស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលរបស់កម្មករ និយោជិត នាឆ្នាំ ២០២៣ខាង មុខបានទទួលបន្ថែមចំនួន៦ដុល្លារពោលគឺត្រូវបានដំឡើងពី ១៩៤ ទៅ២០០ដុល្លារអាម៉េរិក។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារបានថ្លែងថា”ក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមាបានសម្រេចយកតួលេខ១៩៨ដុល្លារសម្រាប់ជាប្រាក់ឈ្នួលឆ្នាំ ២០២៣។ជាមួយគ្នានេះសម្តេចតេជោហ៊ុនសែនបានសម្រេចបន្ថែមដល់កម្មករនិយោជិត ២ដុល្លារបន្ថែមទៀត ហេតុនេះសម្រាប់ប្រាក់ឈ្នួល អប្បបរមារបស់ កម្មករនិយោជិត ឆ្នាំ ២០២៣ត្រូវបានដំឡើង ២០០ដុល្លារអាម៉េរិក”។
ឯកឧត្តម អ៊ិតសំហេង បញ្ជាក់បន្ថែមថាលទ្ធផលការបោះ ឆ្នោតកិច្ច ប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ឆ្នាំទី២ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២២តួលេខ ១៩៨មានចំនួន៤៦សំឡេង និងតួលេខ២១៣មានចំនួន ៥សំឡេង នេះបង្ហាញថាសំឡេងភាគច្រើនបានគាំទ្រ១៩៨ច្រើនលើសលុប ។
ជាមួយការកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៣នេះដែរ ត្រូវបាន លោករដ្ឋមន្រ្តីលើកឡើងថានឹងជួយសម្រាលបន្ទុកផលលំបាកដល់កម្មករហើយវាក៏បង្ហា្ពពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាពិសេសសម្តេចតេជោហ៊ុនសែនចំពោះប្រជាពលរដ្ឋពិសេសកម្មករនិយោជិតតែម្តង។
គួរបញ្ជាក់ថា ប្រាក់ឈ្មួលគោលរបស់កម្មករនិយោជិតក្នុង ឆ្នាំ២០២២ នេះទទួលបាន១៩៤ដុល្លារក្នុងមួយខែ ដោយក្នុង នេះមិនគិត ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ៕
ដោយ៖ម៉ាដេប៉ូ