កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រា បទីតាំងហ្គេមអនឡាញមួយកន្លែង ឃាត់ខ្លួនមនុស្ស ១២នាក់ និងដកហូតសម្ភារមួយចំនួន
ភ្នំពេញ ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចឱ្យអាជ្ញាធរទាំង ២៥រាជធានី ខេត្ត ចុះបង្ក្រាបរាល់ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែង ស្ថិតនៅបុរីឆាយណាថោន ផ្ទះលេខB8 ផ្លូវលេខ១ ភូមិព្រៃព្រៃជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះរបស់សាលាខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលសាលាសង្កាត់ចោមចៅទី៣ ចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែងនឹងធ្វេីការឃាត់ខ្លួនមនុស្សចំនួន ១២នាក់ដកហូតម៉ូតូ ១២គ្រឿង កុំព្យូទ័រ ៣៦គ្រឿងផងដែរ។
បច្ចុប្បន្ននេះ មនុស្សទាំង ១២នាក់ រួមទាំងសម្ភារ ត្រូវបាននាំទៅសាលាខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការសួរនាំ នឹងចាត់ការបន្តតាមនីតិវិធី ដោយឡែកទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន ៕ ដោយ៖ ជីម ភារ៉ា