គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តប្រតិបត្តិការចុះពិនិត្យទីតាំងហាងបញ្ចាំសង្ស័យខុសច្បាប់ នៅខណ្ឌទួលគោក
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានបន្ដចុះប្រតិបត្តិការ ចុះពិនិត្យទីតាំងហាងបញ្ចាំសង្ស័យខុសច្បាប់ ក្នុងមូលដ្ឋាន ខណ្ឌទួលគោក ។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជសផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់។
សូមជម្រាបផងដែរថា ក្នុងប្រតិបត្តិការប៉ុន្មានថ្ងៃមកនេះ ខាងកម្លាំងសមត្ថកិច្ច បានរកឃើញម៉ូតូជាច្រើនរយគ្រឿង ដែលបញ្ចាំដោយគ្មានឯកសារត្រឹមត្រូវ ហើយត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីធ្វើការផ្សព្វផ្សាយស្វែងរកម្ចាស់ផងដែរ ៕ ដោយ៖ ឆៃហួត និងប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។