សម្តេចតេជោ ហ៊ុន សែន ជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រមុខដឹកនាំអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែ័ រ៉េស ថាកម្ពុជានឹងត្រូវចូល រួមបន្ថែមកងទ័ពក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ កម្ពុជាក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ បានបញ្ជួនកងកម្លាំងរក្សាសន្តិភាពចំនួន ជិត៨ពាន់នាក់ទៅកាន់ប្រទេស ចំនួន៩។ ប្រសាសន៍បង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការបន្ថែមចំនួនកងទ័ពក្នុងបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ បានធ្វើ ឡើងក្នុងឳកាសជួបពិភាក្សាការងារក្នុងបុរីញូយ៉ក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

ads banner