អនុប្រធានាធិបតីអាមេរិករិះគន់ចិន ហើយសន្យាគាំទ្រតៃវ៉ាន់

តូក្យូ៖ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បានរិះគន់ប្រទេសចិន និងបានសន្យាបន្តគាំទ្រចំពោះការការពារស្វ័យការពាររបស់កោះតៃវ៉ាន់។ ក្នុងអំឡុងថ្លែងសុន្ទរកថាទៅកាន់ក្រុមនាវិកនៅឯមូលដ្ឋានទ័ពជើងទឹកអាមេរិកក្បែរទីក្រុងតូក្យូ លោកស្រី ហារីស បានបញ្ជាក់ថា ប្រទេសចិនកំពុងបំផ្លាញសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់នៅក្នុងតំបន់។

បន្ថែមលើនេះ លោកស្រី ហារីស ថែមទាំងបានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ជាលេសដើម្បីធ្វើសមយុទ្ធយោធា ដែលលោកស្រីបានពិពណ៌នាថា ជាការបង្ហាញកម្លាំងដែលមិនធ្លាប់មានពីមុនមក។

លោកស្រី ហារីស បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកមិនស្វែងរកជម្លោះជាមួយចិន ឬសង្រ្គាមត្រជាក់នោះទេ ហើយថា ប្រទេសរបស់លោកស្រីនឹងធ្វើការជាមួយគ្រប់ប្រទេស ដែលមានឆន្ទៈក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកចាំបាច់ត្រូវត្រលប់ទៅគោលនយោបាយ “ចិនតែមួយ” ហើយបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនប្រឆាំងរាល់សកម្មភាពផ្តាច់ខ្លួនរបស់កោះតៃវ៉ាន់៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner