សហភាពអឺរ៉ុបគ្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ជុំវិញការបោះឆ្នោត ប្រជាមតិដ៏អាម៉ាស់នៅអ៊ុយក្រែន

ព្រុចសែល៖ ក្រុមមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបបាននិយាយ នៅ ថ្ងៃពុធទី២៨ ខែកញ្ញាថា បណ្តាប្រទេសសហភាពអឺរ៉ុបគួរតែដាក់ “ទណ្ឌកម្មយ៉ាងតឹងរ៉ឹង” លើពាណិជ្ជកម្មរុស្ស៊ី និងមន្ត្រីដែលទទួល ខុសត្រូវចំពោះការធ្វើប្រជាមតិក្លែងក្លាយ ដែលធ្វើឡើងនៅ ក្នុង ផ្នែកខ្លះនៃទឹកដីរបស់អ៊ុយក្រែន ខណៈដែលទីក្រុងម៉ូស្គូ បង្កើនការ ធ្វើសង្គ្រាម។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន ថ្លែងថា ប្រជាមតិដែលរៀបចំដោយវិមានក្រឹមឡាំង ស្តីពីការចូល រួមជាមួយរុស្ស៊ី គឺជាការប៉ុនប៉ងខុសច្បាប់ ដើម្បីដណ្តើមយកដី និងផ្លាស់ប្តូរព្រំដែនអន្តរជាតិដោយកម្លាំងយោធា។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា យើងប្តេជ្ញាថា នឹងធ្វើឱ្យវិមាន ក្រឹមឡាំងចំណាយសម្រាប់ការកើនឡើងភាពតានតឹងបន្ថែមទៀតនេះ នៅពេលដែលលោកស្រីបង្ហាញពីអ្វីដែលគាត់បានពិពណ៌នាថា ជាការហាមឃាត់ការនាំចូលថ្មីលើផលិតផលរុស្ស៊ី។

លោក វ៉ុន ដឺ ឡេយែន បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង ព្រុចសែលថា វិធានការនេះនឹងធ្វើឱ្យផលិតផលរបស់ រុស្ស៊ី ចេញពីទីផ្សារអ៊ឺរ៉ុប និងដកហូតប្រទេសរុស្ស៊ីនូវប្រាក់ចំណូល បន្ថែមចំនួន ៧ពាន់លានអឺរ៉ូ។

លោកស្រីថា សាខាប្រតិបត្តិរបស់សហភាពអឺរ៉ុប ក៏ផ្តល់ដំបូន្មានដល់ ការបន្តការហាមឃាត់ការនាំចេញផ្ទាល់ខ្លួនរបស់ប្លុកនេះ ដើម្បីដក ហូត បច្ចេកវិទ្យាសំខាន់ៗរបស់វិមានក្រឹមឡាំង រួមទាំងសមាសធាតុ អេឡិចត្រូនិក និងសារធាតុគីមីជាក់លាក់។ ទោះបីជាយ៉ាងណា សំណើនេះនៅតែត្រូវការការអនុម័តដោយប្រទេសចំនួន ២៧ របស់ប្លុកនេះ៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner