បាក់ស្ពានស្លាប់ និងបាត់ខ្លួនមនុស្ស ១៨នាក់នៅប្រទេសប្រេស៊ីល

ម៉ាណូស៖ មានករណីបាក់ស្ពានមួយកន្លែងនៅប្រទេសប្រេស៊ីលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ និង ១៥នាក់ផ្សេងទៀតបានបាត់ខ្លួន ។
ហេតុការណ៍នេះបានកើតឡើង នៅឯរដ្ឋ Amazonas ស្ថិតនៅភាគខាងជើងនៃប្រទេស កាលពីថ្ងៃពុធទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ស្ពាននេះតភ្ជាប់ទៅផ្លូវហាយវេ BR-319 នៅក្នុងទីក្រុង Careiro ស្ថិតនៅចម្ងាយជាង ១០០គីឡូម៉ែត្រពីរដ្ឋធានីម៉ាណូស (Manaus) នៃរដ្ឋអាម៉ាហ្សូណាស់ បានបាក់រលំ។
បើតាមអាជ្ញាធរប្រេស៊ីល មនុស្ស១៤នាក់ ក៏បានរងរបួសផងដែរ នៅក្នុងហេតុការណ៍បាក់ស្ពានខាងលើ ដែលកើតឡើងនៅពេលមានរថយន្ដជាច្រើន គ្រឿងបើកឆ្លងកាត់ ។

មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យបាក់ស្ពាននេះនៅឡើយទេ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមស្វែងរកមនុស្ស១៥នាក់ ដែលបានបាត់ខ្លួន ៕ ប្រភពពី Reuters, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner