ការសិក្សាបង្ហាញថា រលកកំដៅធ្វើឱ្យផ្ទាំងទឹកកកដ៏ធំនៅស្វីស រលាយខ្លាំងមិនធ្លាប់មានពីមុនមក

ហ្សឺណែវ៖ ផ្ទាំងទឹកកកនៅប្រទេសស្វីសកំពុងរលាយខ្លាំងមិនធ្លាប់មានពីមុនមក ខណៈដែលការសិក្សាស្រាវជ្រាវមួយដែលបានចេញផ្សាយនៅថ្ងៃពុធទី២៨ ខែកញ្ញានេះបានរកឃើញថា ជាមួយនឹងបរិមាណទឹកកករបស់ពួកគេ បានធ្លាក់ចុះ ៦% នៅឆ្នាំនេះ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងកំដៅផែនដី និងរលកកំដៅនៅរដូវក្តៅដែលបានបោកបក់ពាសពេញទ្វីបអឺរ៉ុប។

បណ្ឌិត្យសភាវិទ្យាសាស្ត្រស្វីសបានរាយការណ៍ថា ការរួញតូចនៃទឹកកកនៅក្នុងផ្ទាំងទឹកកករបស់ប្រទេសនេះ បានឈានដល់ការថយចុះកំណត់ត្រាពីមុនជិតមួយជំនាន់កន្លងទៅ។

បណ្ឌិត្យសភាវិទ្យាសាស្រ្តស្វីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏មហន្តរាយសម្រាប់ផ្ទាំងទឹកកកស្វីស ដោយកំណត់ត្រារលាយទឹកកកទាំងអស់ត្រូវបានបំផ្លាញ ដោយការថយចុះយ៉ាងខ្លាំងនៃការធ្លាក់ព្រិលក្នុងរដូវរងារ និងរលកកំដៅជាបន្តបន្ទាប់នៅរដូវក្តៅ ។ នេះបើតាមរបាយការណ៍របស់ខ្លួន ផ្អែកលើទិន្នន័យដែលប្រមូលបានដោយ Glamos ដែលជាបណ្តាញត្រួតពិនិត្យផ្ទាំងទឹកកករបស់ស្វីស។

ប្រទេសស្វីសមានផ្ទាំងទឹកកកដ៏ធំបំផុត ជាងបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុប។ លោក Matthias Huss អ្នកជំនាញផ្នែកទឹកកកនៃវិទ្យាស្ថានពហុបច្ចេកទេសសហព័ន្ធនៅទីក្រុង Zurich ដែលជាប្រធានកម្មវិធី Glamos បាននិយាយថា លោក Huss បាននិយាយថា ប្រទេសស្វីសបានប្រឈមមុខនឹងការរួមបញ្ចូលគ្នានៃកត្តាសំណាងអាក្រក់នៅឆ្នាំនេះ ដែលនាំឱ្យមានការរលាយទឹកកកដ៏ធំ។

ធូលីដែលរសាត់ចេញពីវាលខ្សាច់សាហារ៉ា បន្ទាប់មកបានគ្របដណ្តប់លើផ្នែកជាច្រើននៃទ្វីបអឺរ៉ុបនៅនិទាឃរដូវ ដែលបណ្តាលឱ្យព្រិលស្រូបយកកំដៅព្រះអាទិត្យកាន់តែច្រើន។ ការកើនឡើងនៃសីតុណ្ហភាពរដូវក្តៅនៅទូទាំងទ្វីបអឺរ៉ុបបានធ្វើឱ្យទឹកកករលាយកាន់តែខ្លាំង។

ការរកឃើញនេះ គឺស្ថិតនៅចំនុចកំពូលនៃការសិក្សាមួយផ្សេងទៀតដែលបានចេញផ្សាយកាលពីខែមុន ដែលបង្ហាញថា ផ្ទាំងទឹកកកចំនួន ១,៤០០ របស់ប្រទេសស្វីស បានរលាយច្រើនជាងពាក់កណ្តាល នៃបរិមាណសរុបរបស់ពួកវា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៣០ ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner