អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេស ជាង៦០នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ចេញពីកម្ពុជា

ភ្នំពេញ ៖ ក្នុងរយៈពេល ២ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃប្រទេសកម្ពុជា ធ្វើការបណ្ដេញជនបរទេសចំនួន ៦៦នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងត្រូវបានហាមឃាត់ មិនឱ្យចូលមកប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ ។

បើយោងតាមអ្នកនាំពាក្យ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២២នេះ ថា ក្នុងរយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេស ចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ញាតិ ក្នុងនោះ ជនជាតិថៃ ចំនួន ៦៤នាក់ (ស្រី២៥នាក់) ជនជាតិឥណ្ឌាចំនួន ០១នាក់ (ប្រុស) និងជនជាតិ នីហ្សេរីយ៉ា ចំនួន០១នាក់ (ប្រុស) ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត។

សូមបញ្ជាក់ថា ជនបរទេសចំនួន ៦៦នាក់ ខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែន មិនប្រក្រតី ដែលល្មើសនឹងច្បាប់ ស្តីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការ បណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ០៣ឆ្នាំ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner