កិច្ចប្រជុំពាក់ព័ន្ធ នៃកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី ៣៣ បានចាប់ផ្តើម នៅព្រឹកនេះហើយ

អត្ថបទដោយ៖
AMS

សៀមរាប:ស្ថិតក្នុងក្របខណ្ឌនៃកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២២ នេះ កិច្ចប្រជុំចំនួន០៣ បានដំណើរការតាមរបៀបវាវៈដែលបានគ្រោងទុក ១. កិច្ចប្រជុំគណៈកម្មការតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការអាស៊ាន-អាលី្លម៉ង់ ស្តីពី ជីវចម្រុះ លើកទី ៨ (the 8th Program Steering Committees Meeting on ASEAN-Germany cooperation on Biodiversity) ២. កិច្ចប្រជុំគណៈកម្មការតម្រង់ទិស លើគម្រោងBCAMP កិច្ចសហប្រតិបត្តិការនៃអាស៊ាន-អឺរ៉ុប លើកទី ៥ (The 5th Program Steering Committee in ASEAN-EU BCAMP Project) និង ៣. កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអាស៊ានស្តីពីជីវចម្រុះ លើកទី ២៤ (The 24 Meeting of ACB GB)។

សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែតុលា ខាងមុខ គឺជាពិធីបើកកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៣៣ នៅខេត្ដសៀមរាប។ កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៣៣ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងឧត្តមមន្រ្តីបរិស្ថានមកពីប្រទេសដែលជាសមាជិកអាស៊ានទាំង១០ ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសចិន សហរដ្ឋអាមេរក សហភាពអឺរ៉ុប៕
ដោយ:AMS

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner