វៀតណាម រាយការណ៍ ពី ករណីឆ្លង ជំងឺ អ៊ុតស្វា ដំបូងផុត របស់ប្រទេស
វៀតណាម:នាយកដ្ឋានសុខាភិបាលនៃក្រុងហូជីមិញ បានប្រកាសនៅថ្ងៃ ចន្ទ ទី ០៣ ខែ តុលានេះថាខ្លួនបានរកឃើញ ករណី ឆ្លងជំងឺអ៊ុតស្វា១ ករណី ដែល នេះ នឹង ក្លាយ ជាករណី ដំបូងបង្អស់នៅក្នុងប្រទេស វៀតណាម ។
តំណាង ក្រសួង សុខាភិបាល និយាយថា ខ្លួនទទួល បានរបាយការណ៍ របស់ទីក្រុងហើយ នឹង ធ្វើ ការ ប្រកាស ជា ផ្លូវ ការ ។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ កាសែត VnExpress។ នា ពេល នេះ នាយកដ្ឋាន សុខាភិបាល នៃ ទីក្រុងហូ ជីមិញ កំពុង សហការ ជាមួយ ភ្នាក់ងារ ពាក់ព័ន្ធ ដើម្បី តាមដាននិង បញ្ឈប់ការឆ្លងរាលដាល ។
កន្លងមកដើម្បីជាវិធានការបង្កាការឆ្លងរាលដាលពីខាងក្រៅវៀតណាមបានបង្កើន វិធានការ ត្រួត ពិនិត្យ តាមច្រកទ្វារព្រំដែនហើយករណី សង្ស័យ ថា មានអ្នក ដំណើរ ឆ្លង ជំងឺ អ៊ុតស្វា ពួកគេនឹង ត្រូវធ្វើ រោគ វិនិច្ឆ័យហើយ ក្រុមអ្នក ត្រួតពិនិត្យនឹងធ្វើ ការ វិភាគ លើ ប្រវត្តិ វេជ្ជ សាស្ត្រ និង ការ ធ្វើ ដំណើរ របស់ពួកគេ ។ ចំពោះ អ្នក ដំណើរ ដែល មាន រោគ សញ្ញា និង កត្តាហានិភ័យ នឹងត្រូវ បញ្ជូន ទៅ មន្ទីរ ពេទ្យ ក្រុង ហូជីមិញ ដែល គេ កំណត់ ថា ជា កន្លែង ព្យាបាល សម្រាប់ ករណី ធ្ងន់ ធ្ងរ ឬ មន្ទីរ ពេទ្យ ទូទៅ ផ្សេង ទៀត ដែលរៀប ចំ ជា កន្លែង ធ្វើ ចត្តាឡីស័ក ។
សូម បញ្ជាក់ ថា កាល ពី ខែ កក្កដា អង្គការ សុខភាព ពិភព លោក (WHO) បាន ប្រកាស អាសន្ន សុខភាព ជា សាកល ជុំ វិញ ការ ផ្ទុះ ឡើងជា ថ្មី នៃ ជំងឺ អ៊ុតស្វា កាល ពី ខែឧសភា ។ មក ទល់ ពេល នេះ ការ ឆ្លង រាល ដាល បាន កើន ឡើង ទូទាំង ពិភព លោក ដោយ មាន ករណី ជាង ៦៨ ០០០ ត្រូវ បាន រាយការណ៍ នៅ ទូទាំង ប្រទេស និង តំបន់ ចំនួន ១០៦។
ករណី ថ្មី នៃ ជំងឺ នេះ ភាគច្រើន ត្រូវ បាន រាយការណ៍ ចំពោះ អ្នក ដែល មាន ប្រវត្តិ ធ្វើ ដំណើរ ទៅ កាន់ ប្រទេស នានា នៅ អឺរ៉ុប និង អាមេរិក ខាង ជើង ជា ជាង នៅ អាហ្វ្រិក ខាង លិច ឬ កណ្តាល ដែល វីរុស ជំងឺ អ៊ុតស្វា ផ្ទុះ ឡើង រាប់ ឆ្នាំ មក ហើយ ៕
ដោយ:ហួន ឌីណា
ប្រភព៖ HCMC reports first monkeypox case