ការបោះឆ្នោត ប្រេស៊ីល៖ អតីតប្រធានាធិបតីនិង ប្រធានាធិបតីផុតអាណត្តិឈាន បន្តទៅជុំទី២
ប្រេស៊ីល:លទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសស៊ីល ដែលប្រព្រឹត្តិ ធ្វើទៅនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ បាន បង្ហាញថា គណបក្សចំនួនពីរ ដែលមានអ្នកដឹកនាំ អតីតប្រធានាធិបតី លោក លូឡា និងប្រធានាធិបតីផុតអាណត្តិ លោក បុលសូណារ៉ូ នឹងអាចបន្តការ បោះឆ្នោតជុំទី២ ដែល ជាទឹកចុងក្រោយ នៅថ្ងៃទី ៣០ ខែតុលាខាងមុខ។
តាម គណៈកម្មការជាតិ រៀបចំ ការបោះឆ្នោតប្រេស៊ីល ប្រជាជន ប្រេស៊ីល ច្រើនជាង ១៥៦លាននាក់ ត្រូវ ទៅបោះឆ្នោត នៅថ្ងៃ អាទិត្យ ទី២ ខែតុលា ឆ្នាំ ២០២២នេះ ដើម្បី ជ្រើសរើស អនាគត ប្រធានាធិបតីថ្មី ដែលមាន បេក្ខជន ឈរឈ្មោះ សរុបចំនួន១១រូប។
សម្រាប់ការបោះឆ្នោតជុំទី១នេះ គឺមាន តែ បេក្ខជន ពីររូបប៉ុណ្ណោះដែល មាន ប្រជាប្រិយភាព ខ្លាំងនាំមុខគេ គឺ អតីត ប្រធានាធិបតី លោក លូឡា និង ប្រធានាធិបតីផុតអាណត្តិ លោក បុលសូណារ៉ូ។ តាមលទ្ធផលបោះឆ្នោត លោក លូឡា អតីតប្រធានាធិបតីទទួលបានសម្លេងគាំទ្រ ៤៨.៨% ចំណែកឯ ប្រធានាធិបតីផុតអាណត្តិ លោក បុលសូណារ៉ូ ទទួលបាន សម្លេងគាំទ្រ ៤៣.២%។
ជាលទ្ធផលបោះឆ្នោតដែលធ្វើឱ្យលោកអតីតប្រធានាធិបតី លូឡា ខកចិត្តព្រោះវាហាក់ខុសគ្នាឆ្ងាយពី លទ្ធផលស្ទង់មតិនៅមុនការបោះឆ្នោតចូលមកដល់មុនមួយថ្ងៃ។ តាមការស្ទង់មតិនោះ លោក លូឡា នឹង អាចទទួលបាន សំឡេងឆ្នោត ច្រើនជាង ៥០ភាគរយនៅក្នុង ការបោះឆ្នោតជុំទី១នេះ ដែលនឹង អាច ធ្វើ ឲ្យ លោកទទួលជ័យជំនះ ដោយស្វ័យប្រវត្តិ ដោយ មិនចាំបាច់មានការបោះឆ្នោតជុំទី២។ ការបោះឆ្នោត ជុំទី២ នឹងមិនត្រូវប្រព្រឹត្តិឡើងនោះឡើយ ក្នុងករណីមាន បេក្ខជន ណាម្នាក់ បាន ទទួល សំឡេង ច្រើនជាង ៥០ភសគរយនោះ។
គួរដឹងថា លោក លូឡា មក ពីគណបក្ស ឆ្វេងនិយម ជា ប្រធានាធិបតី ផុតប្រេស៊ីល ពីឆ្នាំ ២០០៣-២០១១។ លោកបានត្រលប់ ចូល នយោបាយសាជាថ្មី បន្ទាប់ពី តុលាការ ទម្លាក់ ការចោទប្រកាន់ និង ដោះលែង រូបលោក ឱ្យ មាន សេរីភាព ក្នុង សំណុំរឿងចោទប្រកាន់ ប្រព្រឹត្ត អំពើពុករលួយ។
ចំណែក ប្រធានាធីបតីប្រេស៊ីលផុតអណត្តិ លោក បុលសូណារ៉ូ ដែលមាននិន្នាការ ស្តាំនិយមជ្រុលនោះ ហាក់បាត់បង់ប្រជាប្រិយភាព ដោយសារបញ្ហាសេដ្ឋកិច្ច និង វិបត្តិកូវីដនៅក្នុងប្រទេស កន្លងទៅ។ លោក បុលសូណារ៉ូ បានប្រាប់អ្នកកាសែតក្នុងស្រុក កាលពីយប់ថ្ងៃទី០ ២ ខែតុលា ឆ្នាំ ២០២២ថា លោកនឹង ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជុំទី ២ ទាក់ទាញពលរដ្ឋក្រីក្រ បំផុតក្នុងសង្គម ក្នុងការ រកការផ្លាស់ប្តូរមួយដ៏ជាក់ស្តែង ។ ខណៈលោក លូឡា មក ពីគណបក្ស ឆ្វេងនិយមបាន គំរាម រួចហើយ ថានឹង ប្តឹងជំទាស់ មិនទទួល ស្គាល់លទ្ធផល ឆ្នោត ក្នុងករណីលោកទទួល បរាជ័យ៕
ដោយ:CPA/បណ្តូល ពេជ្រ