ប្រទេសកម្ពុជា នឹង មាន កំណើន សេដ្ឋកិច្ច ឡើង វិញ ក្រោយ ពីការដក វិធានការ សុខា ភិបាលមួយចំនួនចេញ បន្ថែមទៀត

ភ្នំពេញ: ប្រទេសកម្ពុជា នឹង មាន កំណើន សេដ្ឋកិច្ច ឡើង វិញ ក្រោយ ពី ការ សម្រច របស់ រាជ រដ្ឋាភិបាល ក្នុង ការ ដក វិធាន ការ សុខា ភិបាល មួយ ចំនួន ចេញ បន្ថែម ទៀត សម្រាប់ ជន បរ ទេស ។
ការ ដក ចេញ នូវ វិធាន ការ មួយ ចំនួន នេះ គឺ សម្រាប់ តែ ជន បរ ទេស ទាំង អស់ ដែល ចូល មក ប្រទេស កម្ពុជា តាម រយៈ ច្រក ផ្លូវ គោក ផ្លូវ ទឹក នឹង ផ្លូវ អា កាស ដោយ មិន តម្រូវ ឲ្យ បង្ហាញ ប័ណ្ណ ចាក់ វ៉ាក់ ស៊ាំង កូវីដ – ១៩ ។ នេះ បើ តាម សេចក្ដី ប្រកាស ព័ត៌ មាន របស់ ក្រសួង សុខា ភិបាល ដែល ចុះ ថ្ងៃ ទី ៣ ខែ តុលា ឆ្នាំ ២០២២ ។
ក្នុង សេចក្ដី ប្រកាស ព័ត៌ មាន ដ ដែល បញ្ជាក់ ថា សម្រាប់ ជន បរទេស ទាំង អស់ មិ ន តម្រូវ ឲ្យ បង្ហាញ ពី ប័ណ្ណ វ៉ាក់ ស៊ាំង ឡើយ ហើយ នៅ តាម ច្រក ទ្វារ ចេញ – ចូល រក្សា ទុក តែ ម៉ាស៊ីន វាស់ កម្ដៅ និង មន្ត្រី ដែល ទទួល បន្ទុក លើ ការ ងារ ចត្តា លី ស័ក មួយ ចំនួន នៅ តាម ច្រក ទ្វារ ព្រំ ដែន ។
ជុំ វិញ រឿង នេះ លោក វេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធាន វិទ្យាស្ថាន វេជ្ជសាស្ត្រ ជីវសាស្ត្រ និង កសិកម្ម នៃ រាជបណ្ឌិត សភា កម្ពុជា បាន ប្រាប់ ថា ស្ថាន ភាព បច្ចុប្បន្ន នេះ អត្រា នៃ ការ ឆ្លង ជំងឺ កូវីដ – ១៩ ក្នុង សហ គមន៍ គឺ មាន កម្រិត ទាប ដោយ មាន ថ្ងៃ ខ្លះ ៤ នាក់ រី ឯ ថ្ងៃ ខ្លះ ៨ នាក់ វា បង្ហាញ ថា ភាព ស៊ាំង នៅ ក្នុង សហគមន៍ របស់ ប្រទេស កម្ពុជា មាន ភាព ខ្លាំង ខ្លា ។
លោក វេជ្ជបណ្ឌិត នុត សម្បត្តិ លើក ឡើង ថា ៖ « កាល ដែល ក្រសួង សុខា ភិបាល ដក បម្រាម មួយ ចំនួន ចេញ បន្ថែម ទៀត ចំពោះ អ្នក ដែល មក ពី ក្រៅ ប្រទេស នោះ គឺ បង្ហាញ ពី ការ គ្រប់ គ្រង បាន ពី ហានិ ភ័យ នៃ ការ ឆ្លង ជំងឺ កូវីដ – ១៩ ។
លោក បន្ត ថា កាល ណា ដែល យើង បើក ចំហ បាន ភ្ញៀវ បរ ទេស ក៏ ដូច ជា ទេស ចរ គាត់ ពិនិត្យ ឃើញ បម្រាម មួយ នេះ គាត់ យល់ ថា ប្រទេស កម្ពុជា យើង គឺ បាន ធូរ ស្រាល ល្អ ច្រើន ដូច្នេះ គាត់ អាច មក ច្រើន បើ កាល ណា ភ្ញៀវ ទេស ចរ មក ច្រើន យើង នឹង មាន កំណើន សេដ្ឋ កិច្ច » ។
លោក បន្ថែម ថា ទោះ បី មាន ការ ដក វិធាន ការ សុខា ភិបាល ក៏ ដោយ ប៉ុន្តែ សូម ឲ្យ ប្រជា ពលរដ្ឋ នៅ តែ បន្ត បង្កើន ការ ប្រុង ប្រយ័ត្ន ពី ព្រោះ ទៅ មុខ ទៀត មិន ដឹង ថា មាន អ្វី កើត ឡើង ទេ ។ ជា ពិសេស អ្នក ដែល មិន ទាន់ ចាក់ វ៉ាក់ សាំង ដូស មូល ដ្ឋាន និង ដូស ជំ រុញ ត្រូវ តែ មក ចាក់ បន្ថែម ទៀត ដើម្បី បង្ការ ការ រីក រាល ដាល ឆ្លង នៅ ក្នុង សហ គមន៍ ។

ចំណែក ឯ អ្នក វិភាគ សេដ្ឋកិច្ច គឺលោក គី សេរី វឌ្ឍន៍ បាន ប្រាប់ ថា ការ ដក វិធាន ការ របស់ ក្រសួង សុខាភិ បាល គឺ ទី ១ ៖ ត្រូវ មើល ទៅ លើ ផល ប៉ះ ពាល់ អ វិជ្ជ មាន នៃ អាជីវ កម្ម ក្នុង ស្រុក ដែល កន្លង មក ទោះ បី ជា វិធាន ការ របស់ ក្រសួង សុខា ភិបាល នៅ ជា ធរ មាន ប៉ុន្តែ ប្រជា ពលរដ្ឋ មួយ ចំនួន មិន បាន អនុវត្ត វិធាន ការ សុខា ភិបាល នោះ ទេ ហើយ ចំណុច ទី ២ ៖ ត្រូវ មើល ទៅ លើ ឥទ្ធិពល អ វិ ជ្ជ មាន នៃ ការ ឆ្លង ជំងឺ កូវីដ – ១៩ មក លើ សេដ្ឋ កិច្ច ប្រទេស កម្ពុជា ដែល មិន មាន ផល ប៉ះ ពាល់ ខ្លាំង ដែរ ដូច្នេះ ហើយ ទើប ក្រសួង សុខា ភិបាល សម្រេច ដក វិធាន ការ សុខា ភិបាល នេះ ចេញ ។

លោក គី សេរី វឌ្ឍន៍ លើក ឡើង ថា ៖ « ការ ដក វិធាន ការ នេះ ចេញ គឺ វា នឹង បង្កើន សេរី ភាព និង ភាព សប្បាយ រីករាយ នៅ ក្នុង ការ ចាយ វាយ របស់ ប្រជា ពលរដ្ឋ ក្នុង សង្គម ដែល ធ្វើ ឲ្យ ការ ចាយ វាយ របស់ ប្រជា ពល រដ្ឋ មាន កំណើន ចឹង ការ ចាយ វាយ ដែល មាន កំណើន នេះ វា នឹង មាន ឥទ្ធិ ពល ទៅ ដល់ ការ ជំរុញ ឲ្យ សេដ្ឋ កិច្ច យើង វា មាន ការ ដំណើរ កាន់ តែ ប្រសើរ ជាង មុន » ។

លោក បន្ត ថា ចំពោះ ការ ទាក់ ទាញ អ្នក វិ និ យោគ គឺ វា បាន រួម ចំណែក មួយ កម្រិត ដែរ ប៉ុន្តែ យើង ក៏ មិន ទាន់ បាន ដឹង ថា តើ ឥទ្ធិ ពល នៃ ការ ដក វិធាន ការ នេះ ចេញ វា អាច មាន អ្នក វិ និ យោគ បាន កម្រិត ណា នោះ ទេ ?ពី ព្រោះ ទី ផ្សារ នៅ ក្នុង ប្រទេស កម្ពុជា មាន កម្រិត តូច នៅ ឡើយ ទោះ បី ដក វិធាន ការ នេះ ចេញ ក៏ វា នៅ តែ មាន កម្រិត កំណត់ នៅ ឡើយ » ។

លោក បន្ថែម ថា ការ ដក វិធាន នេះ គឺ ច្រើន រំពឹង ទៅ លើ វិស័យ ទេស ចរ ពី ព្រោះ មនុស្ស មាន សិទ្ធិ ដើរ ហើរ សេរី ដូច្នេះ អាច នឹង ធ្វើ ឲ្យ ជន បរ ទេស ដែល ស្ថិត ក្នុង ការ បិទ ខ្ទប់ យូរ ហើយ នោះ អាច នឹង ចង់ មក ទស្សនា កម្សាន្ត នៅ ក្នុង ប្រទេស កម្ពុជា ដោយ គ្មាន ការ រីង រាំង អ្វី ទាំង អស់ ៕
ដោយ:ជា សុខនី

ads banner