ប៉ូឡូញទាមទារសំណង១.៣ពាន់ពាន់លានដុល្លារសម្រាប់ផលប៉ះពាល់ សង្គ្រាមពីអាល្លឺម៉ង់

ប៉ូឡូញ:ប្រទេសប៉ូឡូញបាន ដាក់សំណើទាមទារសំណង ខូចខាតដោយ សង្គ្រាមលោក លើកទី២ ពីប្រទេសអាល្លឺម៉ង់ក្នុងទំហំទឹកប្រាក់ ១.៣ពាន់លានដុល្លារ។ តាមរយៈសំណើរចុះហត្ថលេខាកំណត់ខូចខាតសង្គ្រាមបង្កឡើងដោយរបបណាហ្ស៊ីនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២២ កំពុងត្រៀមដាក់សំណើរទៅ ប្រមុខទូតអាល្លឺម៉ង់។

រដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ លោក Zbigniew Rau នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២២ បានអះអាងថា រដ្ឋាភិបាលអាល្លឺម៉ង់ទើបបានចុះហត្ថលេខាសម្រេចសំណើទារប្រាក់សំណងខូចខាតដោយសង្គ្រាមពីប្រទេសអាល្លឺម៉ង់ ក្រោយមានការសិក្សាពីគណៈកម្មាធិការសភាប៉ូឡូញ។ សំណើនោះនឹងត្រូវបញ្ជូនទៅ រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ជាផ្លូវការ ក្នុងពេលដ៏ឆាប់ៗនេះ។ តាមលោក Zbigniew Rau សំណើរនេះក៏ នឹងត្រូវលើកឡើងនៅក្នុងអំឡុងទស្សនៈកិច្ចរបស់លោកស្រី Annalena Baerbock រដ្ឋមន្ត្រីអាល្លឺម៉ង់ នៅទីក្រុង Warsaw ប្រទេសប៉ូឡូញ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ដែរ។

តាមការរបញ្ជាក់របស់លោក Zbigniew Rau ប្រាក់ទូទាត់សំណង់ទាំងនោះនឹងយកទៅប្រើប្រាស់នៅក្នុងបណ្ណសារសិល្បៈបែបប្រវត្តិសាស្ត្រសង្គ្រាម។ ដោយឡែក រដ្ឋាភិបាលអាល្លឺម៉ង់ក៏ត្រូវបង្ហាញពីការពិតនិងពីមហន្តរាយនៃសង្គ្រាមនៅប៉ូឡូញទៅកាន់ប្រជាជនអាល្លឺម៉ង់ផងដែរ។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា សកម្មភាពនោះ នឹងអាចស្តារទំនាក់ទំនងប្រទេសទាំងពីរ និងក៏អាចបិទបញ្ចប់ទំព័រ អតីតកាលដ៏សែនជូចត់ របស់ប្រជាជនប៉ូឡូញទាំងមូល។
លោក Zbigniew Rau ថា ដល់ពេលហើយដែលអាល្លឺម៉ង់ត្រូវចេញមុខ ទទួលខុសត្រូវ ដោយគ្មានការពន្យារពេល ចំពោះវិបត្តិបង្កដោយក្រុមណាស៊ី អំឡុង សង្គ្រាមលោក លើកទី២ ដែលបាន កើតឡើងពី ឆ្នាំ ១៩៣៩ដល់ឆ្នាំ ១៩៤៥នោះ។

ចំពោះអ្នកប្រវត្តិសាស្ត្រប៉ូឡូញមួយចំនួន និងអ្នកជំនាញផ្សេងទៀត បានចោទប្រកាន់រដ្ឋាភិបាលបែបស្តាំនិយមរបស់ប៉ូឡូញថា បានប្រើប្រាស់ប្រវត្តិជូរចត់ក្នុងសម័យសង្គ្រាម ដើម្បីបញ្ឆេះជាតិនិយម សម្រាប់ទាក់ទាញការបោះឆ្នោតនៅឆ្នាំក្រោយ។

ជុំវិញផលប៉ះពាល់នៃសង្គ្រាមនេះដែរ រដ្ឋាភិបាល អាល្លឺម៉ង់ធ្លាប់បាន អះអាងថា ការ ទទួលខុសត្រូវរបស់ខ្លួន ចំពោះសង្ក្រាមលោក បង្កដោយរបបណាស៊ីនោះ បានដោះស្រាយ ចប់សព្វគ្រប់ តាំងពីឆ្នាំ១៩៥៣ម្ល៉េះ ។
សូមរំព្ញកដែរថា រដ្ឋាភិបាលប៉ូឡូញក្នុង ឆ្នាំ១៩៧០និង ឆ្នាំ២០០៤ មិនបានបង្ហាញចេទនាទារសំណងពីអាល្លឺម៉ង់នោះទេ ដោយសារទទួលសម្ពាធពីអតីតសហភាពសូវៀត ព្រោះថាកាលនោះ ប៉ូឡូញ ជាសមាជិក ក្រុម កុម្មុយនិស្ត។

សង្រ្គាម លោកលើកទី២ ដែលបាន បញ្ចប់ នៅ ឆ្នាំ ១៩៤៥ ត្រូវ បាន គេ ចាត់ទុក ថា ជា សង្រ្គាមដែល បាន សម្លាប់ មនុស្ស យ៉ាង ច្រើន សន្ធឹកសន្ធាប់ បំផុត នៅ ក្នុង ប្រវត្តិ សាស្រ្ត របស់ មនុស្ស ជាតិ ដោយក្នុងចំណោមនោះ មានប្រជាជនប៉ូឡូញប្រហែល ៦លាននាក់ រួមទាំងជនជាតិដើមយូដា៣លាននាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម៕

ដោយ:បណ្តូល ពេជ្រ/CPA

ads banner