ព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក គង់ មុនីកា ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់បញ្ចប់មុខតំណែងសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចំនួនបីរូប ។ក្នុងនោះ លោក គង់ មុនីកា ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រីមន្ត្រី, លោក អ៊ី មុយលី ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់មានឋានៈស្មើរដ្ឋមន្ត្រី និងលោក តុល ប្រាសាទ ពីមន្ត្រីតំណាងក្នុងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើយោងតាម ព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២៕ដោយ៖ពលជ័យ
សូមជូនខ្លឹមសារព្រះរាជក្រឹត្យ



ads banner