អ៊ីរ៉ង់ឆ្លើយតបទៅនឹងការចោទប្រកាន់ ជុំវិញការផ្គត់ផ្គង់យន្តហោះ ដ្រូនឱ្យរុស្ស៊ី
តេហេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា ទីក្រុង តេហេរ៉ង់ មានភាពអព្យាក្រឹត នៅពេលនិយាយអំពីជម្លោះ ក្នុង ប្រទេស អ៊ុយក្រែន ហើយចាត់ទុករបាយការណ៍ដែលថា ខ្លួនបានផ្គត់ផ្គង់ យន្តហោះ ដ្រូន ប្រយុទ្ធដល់រុស្ស៊ី គឺគ្មានមូលដ្ឋាន។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បាន និយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ដោយទី ភ្នាក់ងារ សារព័ត៌មាន Mehr ថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ចាត់ ទុករបាយការណ៍ អំពីការបញ្ជូនយន្តហោះដ្រូន UAVs ទៅកាន់ ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ថាគ្មាន មូលដ្ឋាន និងគ្មានភស្តុតាងជាក់លាក់នោះទេ។
លោក Kanani បានគូសបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើម ជម្លោះនៅអ៊ុយក្រែនមក យើងតែងតែប្រកាសពីគោលនយោ បាយជាគោលការណ៍ និងច្បាស់លាស់របស់យើង ដែលផ្អែកលើ អព្យាក្រឹតសកម្ម ក៏ដូចជាការប្រឆាំងរបស់យើងចំពោះសង្គ្រាម និងតម្រូវការសម្រាប់ដំណោះស្រាយនយោបាយ ជុំវិញជម្លោះរវាង ភាគី ទាំងពីរ និងតម្រូវការដើម្បីជៀសវាង។
ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះក៏បាន ពណ៌នាជម្លោះនៅអ៊ុយក្រែនដែរថា ជា “លទ្ធផលនៃការបង្កហេតុ របស់អង្គការណាតូ” ហើយបាននិយាយថា ទីក្រុងតេហេរ៉ង់បានគាំទ្រ កិច្ច ខិតខំប្រឹងប្រែងនានា ដើម្បីស្វែងរកដំណោះស្រាយដោយ សន្តិវិធី នៅក្នុងជម្លោះនេះ៕
ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា