ពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្តីពី «ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ខេត្តកណ្តាល៖ សមាជិក ក្រុមប្រឹក្សាឃុំ មកពី ចំនួន ១១ ក្រុង ស្រុក ស្មើនិង ១២៧ឃុំ សង្កាត់ ក្នុង ខេត្តកណ្ដាល ដែល ទើប ជាប់ឆ្នោត ថ្មី សម្រាប់ អាណត្តិ ទី ៥ ទទួល បាន វគ្គ បណ្តុះបណ្តាល តម្រង់ទិស ស្ដីពី ការគ្រប់គ្រង រដ្ឋបាល ឃុំ សង្កាត់ រយៈពេល ២ថ្ងៃ ចាប់ពី ថ្ងៃទី ០៦ និង ០៧ ខែតុលា ឆ្នាំ២០២២ នៅ សាលា ខេត្តកណ្តាល ។

លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានមាន ប្រសាសន៍ ថា វគ្គ បណ្ដុះបណ្ដាល តម្រង់ ទិស នេះ ពិតជា មាន សារៈសំខាន់ ណាស់ ដែល បាន ផ្ដល់ នូវ ចំណេះដឹង ជំនាញ និង បទពិសោធ ថ្មីៗ បន្ថែម ទៀត ដល់ សមាជិក ក្រុមប្រឹក្សាឃុំ – សង្កាត់ ដែល ទើប ជាប់ឆ្នោត ក្នុង អាណត្តិ ថ្មី ហើយ មិនទាន់ មាន បទពិសោធ ក្នុង ការងារ ។

វគ្គ បណ្តុះបណ្តាល នេះ សំដៅ ជួយ ពង្រឹង សមត្ថភាព ដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្មី អាច អនុវត្ត តួនាទី និង ភារកិច្ច ក្នុង ការឆ្លើយតប ទៅនឹង តម្រូវការ ចាំបាច់ របស់ ប្រជាពលរដ្ឋ នៅក្នុង មូលដ្ឋាន របស់ខ្លួន ប្រកប ដោយ សមធម៌ បរិយាប័ន្ន និង មាន ចីរភាព ដើម្បី ឈាន ឆ្ពោះ ទៅ រួមចំណែក ក្នុង ការកាត់បន្ថយ ភាពក្រីក្រ របស់ ប្រជាពលរដ្ឋ ។

លោក បន្តថា៖ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា នៅ ថ្នាក់ឃុំ សង្កាត់ គឺជា ការជំរុញ កិច្ចដំណើរការ អនុវត្ត កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ នៅ រដ្ឋបាល ថ្នាក់ក្រោម ជាតិ ដែល កំណែទម្រង់ នេះ បាន ដើរ តួនាទី យ៉ាងសំខាន់ ក្នុង ការលើក កម្ពស់ អភិបាលកិច្ច នៅ ថ្នាក់ឃុំ សង្កាត់ តាម គោលការណ៍ អភិវឌ្ឍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់មូលដ្ឋាន ។

ក្នុង ឱកាស នោះដែរ លោក ក៏បាន ផ្តាំផ្ញើ ដល់ ក្រុមប្រឹក្សាឃុំ នៅពេល ត្រឡប់ ទៅ បំពេញ ការងារ នៅតាម រដ្ឋបាល ឃុំ វិញ សូម យក ចំណេះដឹង ដែល ទទួល បាន នៅក្នុង វគ្គ បណ្តុះបណ្តាល នេះ ទៅ ឆ្លុះបញ្ចាំង ប្រើប្រាស់ និង កែច្នៃ នៅក្នុង ការបំពេញ ការងារ របស់ ខ្លួន ដើម្បី ដុសខាត់ ចំណេះដឹង និង សមត្ថភាព ឱ្យ កាន់តែ ប្រសើរ ថែមទៀត ។

សម្រាប់ អាណត្តិ ទី ៥នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំង ខេត្តកណ្តាល មាន ចំនួន សរុប ៩១៥នាក់ ស្រី ចំនួន ១៨៨នាក់ ក្នុង នោះ ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល ជាប់ឆ្នោត ថ្មី ( អ្នក មិន ធ្លាប់ជា សមាជិក ក្រុមប្រឹក្សា ពីមុនមក ) មាន ចំនួន ៤៤៩នាក់ ស្រី ១០៤នាក់ ហើយមេឃុំ ចៅសង្កាត់ មិនទាន់បានទទួលវគ្គបណ្តុះបណ្តាលនេះមានចំនួន ៧១រូប និងមេឃុំ ចៅសង្កាត់ ក្នុងតំណែងថ្មី នៃអាណត្តិទី៥ មានចំនួន ៤១រូប ស្មើនិង ១០៣នាក់៕ ប្រភព ៖ ខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner