ឆ្នាំនេះគ្រោះរាំងស្ងួតអាចនឹងកើនឡើងលើសពីធម្មតាប្រមាណ២០ដង ដោយសារបម្រែបម្រួលកាសធាតុ
អន្តរជាតិ៖ ការសិក្សាថ្មីមួយបានឱ្យដឹងថា គ្រោះរាំងស្ងួតបានលាត សន្ធឹង ពាសពេញទ្វីបទាំងបីនៅរដូវក្តៅឆ្នាំនេះ។ គ្រោះខ្សត់ ភ្លៀងនេះ បណ្ដាលឱ្យ ស្ងួតដីមួយផ្នែកធំនៃទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេស ចិន ។
ការសិក្សាអះអាងថា ឆ្នាំនេះគ្រោះរាំងស្ងួតអាចនឹងកើនឡើង លើស ពីធម្មតាប្រមាណ២០ដង ដោយសារបម្រែបម្រួលកាសធាតុ។ គ្រោះរាំងស្ងួតធ្វើឱ្យទន្លេធំៗគោករាក់ឃើញតែដីបែកក្រហែង បំផ្លាញដំណាំ បង្កជាភ្លើងឆេះព្រៃ គំរាមកំហែងដល់ប្រភេទ សត្វ ក្នុងទឹក និងនាំឱ្យរដ្ឋមួយចំនួចេញវិធានការរឹតបន្តឹងការ ប្រើប្រាស់ ទឹក។
គ្រោះរាំងស្ងួត បានវាយប្រហារនៅសហរដ្ឋអាមេរិក និងប្រទេស លោកខាងលិចដែលជាប្រទេសមានធ្លាប់សីតុណ្ហភាពត្រជាក់ ។ ប្រទេសចិនក៏ទើបតែមាន រដូវក្តៅក៏ក្រៀមស្វិតបំផុតក្នុងរយៈពេល ៦០ ឆ្នាំ បណ្ដាលឱ្យទន្លេយង់សេ( Yangtze )ដ៏ល្បីល្បាញរួម ទទឹងទឹក រហូតសល់ត្រឹមពាក់កណ្ដាលតូចជាងផ្ទៃទន្លេពេលធម្មតា។
អ្នកស្រាវជ្រាវមកពី World Weather Attribution ដែលជាក្រុម អ្នកវិទ្យាសាស្ត្រមកពីជុំវិញពិភពលោកសិក្សាពីទំនាក់ទំនងរវាងករណីគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរនិងការប្រែប្រួលអាកាសធាតុ បាននិយាយថា គ្រោះរាំងស្ងួតប្រភេទនេះនឹងកើតឡើងម្តងរៀងរាល់ ៤០០ ឆ្នាំម្តងនៅទូទាំងអឌ្ឍគោលខាងជើង ប្រសិនបើមិនមែន ដោយសារការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីមនុស្សនោះទេ។ ឥឡូវនេះពួកគេរំពឹងថាលក្ខខណ្ឌទាំងនេះឬគ្រោះរាំងស្ងួតនេះ នឹងកើតឡើងម្តងទៀតរៀងរាល់ ២០ ឆ្នាំម្តង ដោយហេតុថា អាកាសធាតុបានឡើងកំដៅក្ដៅខ្លាំង។
លោក Maarten van Aalst អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅ សាកលវិទ្យាល័យ Columbia និងជាសហអ្នកនិពន្ធនៃការ សិក្សា ស្រាវជ្រាវបានបង្ហាញថា ពិភពលោកនឹងជួបគ្រោះមហន្តរាយ បរិស្ថាន គ្រោះរាំងស្ងួតដែលរីករាលដាល និងបន្ទាប់មកនឹងមាន ទឹកជំនន់ដ៏ធំដូចយ៉ាងទឹកជន់នៅប្រទេសប៉ាគីស្ថាន ជាដើមនោះ គឺជា “អត្តសញ្ញាណនៃការប្រែប្រួលអាកាសធាតុ” ។
លោកមានប្រសាសន៍ថា៖«វាមានផលប៉ះពាល់គឺប្រាកដណាស់ចំពោះប្រជាជន ហើយមិនត្រឹមតែសង្កត់ករាស្ត្រនៅក្នុងប្រទេសក្រីក្រ ដូចជាប្រទេសប៉ាគីស្ថានដែលកំពុងលិចទឹកនោះទេ… ប៉ុន្តែក៏នឹង កើត មាននៅក្នុងតំបន់ដែលពលរដ្ឋមានជីវភាពធូរធារបំផុតមួយ ចំនួននៃពិភពលោក ដូចជាភាគកណ្ដាលនៃអ៊ឺរ៉ុបខាងលិចផងដែរ»។
ដើម្បីស្វែងយល់ពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុលើការស្ងួតនៅអឌ្ឍគោលខាងជើង អ្នកវិទ្យាសាស្ត្របានវិភាគទិន្នន័យ អាកាស ធាតុ ការវិភាគលើទិន្នន័យតាមកុំព្យូទ័រ និងសំណើមដីនៅ ទូទាំង តំបន់ ដោយមិនរាប់បញ្ចូលតំបន់ត្រូពិច។ ពួកគេបានរកឃើញថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យផ្ទៃដីកាន់តែស្ងួតខ្លាំង ក្នុងរយៈ ពេលប៉ុន្មានខែចុងក្រោយនេះ។ការវិភាគនេះក៏ផ្អែក លើការឡើង កម្ដៅផែនដីផងដែរ។
លោក Dominik Schumacher អ្នកវិទ្យាសាស្ត្រអាកាសធាតុ នៅសាកលវិទ្យាល័យ ETH Zurich នៅប្រទេសស្វីសបាននិយាយ ថា ការកើនឡើងសីតុណ្ហភាព 0.8 អង្សាសេនិង គ្រោះរាំងស្ងួត ប្រភេទនេះនឹងកើតឡើងម្តងរៀងរាល់១០ ឆ្នាំម្តងនៅ ភាគកណ្ដាល នៃតំបន់អ៊ឺរ៉ុបខាងលិច និងជារៀងរាល់ឆ្នាំនៅទូទាំងអឌ្ឍ គោល ខាងជើង។
លោក van Aalst បាននិយាយថា៖« វិធីមួយដើម្បីកាត់បន្ថយ ផលប៉ះពាល់ទាំងនោះ (គឺ) ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន»៕
ដោយ៖វណ្ណ ស័ក្តិ