Update! មនុស្សស្លាប់កើនដល់ ៣៤នាក់ ក្នុងនោះមានកុមារ ២២នាក់ បន្ទាប់ពីករណីបាញ់ប្រហារដ៏ធំមួយនៅថៃ

បាងកង៖ អតីតប៉ូលីសថៃម្នាក់បានសម្លាប់មនុស្ស ៣៤នាក់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលានេះ នៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅមជ្ឈមណ្ឌលថែទាំកុមារក្នុងប្រទេសថៃ ដោយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ខ្មាន់កាំភ្លើងក្រោយមកបានបាញ់សម្លាប់ខ្លួនឯង។

ប៉ូលីសថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមជនរងគ្រោះខាងលើនេះ ក្នុងនោះរួមមានកុមារ ២២នាក់ ក៏ដូចជាមនុស្សពេញវ័យផងដែរ។

មុននេះ ប៉ូលិសបាននិយាយថា ការតាមប្រមាញ់មួយកំពុងដំណើរការ ដើម្បីចាប់ខ្លួនខ្មាន់កាំភ្លើង ហើយអ្នកនាំពាក្យរដ្ឋាភិបាលក៏បាននិយាយដែរថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏បានជូនដំណឹងដល់ភ្នាក់ងារទាំងអស់ឱ្យតាមចាប់ខ្លួនពិរុទ្ធជនផងដែរ។

ការបាញ់ប្រហារទ្រង់ទ្រាយធំ គឺកម្រមាននៅក្នុងប្រទេសថៃណាស់ បើទោះបីជាអត្រានៃការកាន់កាប់កាំភ្លើងមានកម្រិតខ្ពស់ បើធៀបនឹងប្រទេសមួយចំនួនផ្សេងទៀតនៅក្នុងតំបន់ ហើយប្រើអាវុធខុសច្បាប់គឺជារឿងធម្មតា។

សូមរម្លឹកផងដែរថា ក្នុងឆ្នាំ ២០២០ ទាហានម្នាក់ដែលខឹងសម្បារនឹងកិច្ចព្រមព្រៀងអចលនទ្រព្យដ៏ជូរចត់ បានសម្លាប់មនុស្សយ៉ាងតិច ២៩នាក់ និងរបួស ៥៧នាក់ នៅក្នុងការបាញ់ប្រហារដែលលាតសន្ធឹងលើទីតាំងចំនួន ៤កន្លែងផ្សេងគ្នា៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner