អភិបាលស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ ចុះសាងសង់ស្ពានឈើមួយប្រវែង ៤៥ម៉ែត្រ ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋក្នុងតំបន់ ក្រោយការកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀង

ខេត្តឧត្តរមានជ័យ៖ អភិបាលស្រុកអន្លង់វែង លោក ងួន ទ្ធីរិទ្ធ នៅថ្ងៃទី៦តុលានេះ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីប្រជាពលរដ្ឋ ប្រមាណ ៤៧នាក់ បានចុះជួសជុល និងការសាងសង់ស្ពានឈើមួយកន្លែងជាបណ្តោះអាសន្ន ដែលរងការកាត់ផ្តាច់ និងបំផ្លិចបំផ្លាញដោយជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋនៅក្នុង ភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

អភិបាលស្រុកអន្លង់វែង លោក ងួន ទ្ធីរិទ្ធ បានថ្លែងថា ការចុះជួសជុលស្ពានឈើមួយកន្លែង ដែលរងកាត់ផ្តាច់ និងបំផ្លិចបំផ្លាញដោយជំនន់ទឹកភ្លៀង ជាបណ្តោះអាសន្ន នាពេលនេះ គឺ អនុវត្តក្រោមការចង្អុរបង្ហាញពី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ និងអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ ។ លោកថា ស្ពានឈើ១ខ្សែដែលមានប្រវែង ៤៥ម៉ែត្រនេះ បានចំណាយថវិកាអស់ ៣លាន ២សែន ៣ម៉ឺនរៀល និងនៅក្នុងថ្ងៃដដែលនេះ ស្ពានឈើមួយនេះ បានសម្រេចក្នុងសាងសង់រួចរាល់ ១០០ភាគរយហើយ ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ស្របពេលជាមួយគ្នានោះផងដែរ ប្រធានអនុសាខា សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ស្រុកអន្លង់វែង ព្រះគ្រូ ផាន ស៊ីណាន បាននិមន្តនាំយកទឹកផ្លែឈើ ៤កេស និងទឹកបរិសុទ្ធ ៥០យួរ សរុបថវិកាអស់ ២៦ម៉ឺន ៥ពាន់រៀល មកឧបត្ថម្ភដល់ដំណើរការសាងសង់ស្ពាននោះ ផងដែរ ៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner