រដ្ឋមន្ត្រីក្រសួងធនធានទឹកចុះពិនិត្យលទ្ធភាពរំដោះទឹកស្ទឹងព្រែកត្នោត ដើម្បីទម្លាក់ចូលទន្លេ ខណៈតាមទំនប់សណ្ដមិនមានស្ថានភាពព្រួយបារម្ភឡើយ
ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមកាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ អមដំណើរ ដោយ ថ្នាក់ ដឹកនាំក្រសួង រួមជាមួយក្រុមមន្រ្តីបច្ចេកទេស ចុះពិនិត្យ លទ្ធភាពក្នុងការរំដោះទឹកពីស្ទឹងព្រែកត្នោត ដើម្បីបង្ហូរទម្លាក់ចូល ទៅក្នុង ទន្លេ តាមរយៈប្រឡាយ ៩៤ និង៩៦ នៅក្នុងភូមិសាស្រ្ត សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក ក៏បានបន្តពិនិត្យស្ថានភាព ទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្ននៅពុំទាន់មាន អ្វីជា ការព្រួយបារម្ភខ្លាំងក្លានៅឡើយទេ។ ពេលនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំបន្ថែមដល់ប្រធានមុខព្រួញទាំងអស់ ត្រូវបង្កើន ការយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់។


សូមជម្រាបថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី០៩ ខែតុលា វេលាម៉ោង៦ព្រឹក៖
*កម្ពស់ទឹកខាងមុខទ្វារ៥.០៥ម៉ែត្រ(កម្ពស់ទឹកប្រុងប្រយ័ត្ន៥.៣០ម៉ែត្រ), កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០.២៥ម៉ែត្រ, កម្ពស់ទឹកខាងក្រោយទ្វារ៧.២០ម៉ែត្រជាកម្ពស់មួយដែលត្រូវធ្វើការត្រៀមលក្ខណៈ និងតាមដានខ្ពស់ព្រោះស្ថានភាពទឹកនៅបន្ត កើនឡើង៕ ដោយ៖ សេឌី


