សម្តេចក្រឡាហោម៖ វេទិកាអុំទូកថ្មី របស់ខេត្តបាត់ដំបង ជួយ លើកកម្ពស់សោភ័ណភាពទីក្រុងបាត់ដំបង និងកាន់តែ បង្កើនការ ទាក់ទាញទេសចរថែមទៀត

បាត់ដំបង៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត បាត់ដំបង បានជំញឲ្យអាជ្ញាធររដ្ឋបាលខេត្ត និងស្ថាប័នជំនាញ ពាក់ព័ន្ធ ត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានជាក់លាក់ នូវអ្វីដែល សម្តេចបានកត់សម្គាល់ឃើញថា៖ ខេត្តបាត់ដំបងបាននិងកំពុង តែទាក់ទាញពីកំណើនភ្ញៀវទេសចរចូលមកម្សាន្តលេងនៅក្នុងខេត្តមួយនេះ ច្រើនជាងបណ្តាខេត្តដែលមានសក្តានុពល ប៉ូលសេដ្ឋកិច្ច ក្នុងវិស័យទេសចរណ៍ …។

ការថ្លែងបែបនេះ ក្នុងឱកាសជួប សំណេះ សំណាលជាមួយក្រុមវិស្វករ និងកម្មករសាង សង់វេទិកា អុំទូកក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវេទិកាអុំទូកថ្មីរបស់ខេត្តបាត់ដំបង ដែលទើបសាងសង់រួចរាល់ជាស្ថាពរកាល ពី ថ្ងៃទី៨ខែតុលា។សម្តេចបញ្ជាក់ទៀតថាសមិទ្ធផលថ្មីនេះ ជាការរួម ចំណែកយ៉ាងសំខាន់នូវក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង និងបង្កើននូវការទាញទាញភ្ញៀវទេសចរ បានកាន់តែច្រើន បន្ថែម ទៀត។ វេទិកានេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ១ ជាប់ប្រប មាត់ស្ទឹងសង្កែ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ក៏បានថ្លែងកោតសរសើរ ចំពោះគណៈអភិបាលខេត្តបាត់ដំបង និងភាគីពាក់ព័ន្ធដែល បាន ខិតខំរួមគ្នាផ្ដួចផ្ដើម និងបញ្ចប់ នូវការសាងសង់វេទិកាអុំទូកខេត្ត ក្នុងរយៈពេលដ៏ខ្លីនេះ។

គួររម្លឹកថា រដ្ឋបាលខេត្តបាត់ដំបងតែងតែប្រារព្វធ្វើពិធីបុណ្យអុំទូក ប្រចាំឆ្នាំរបស់ខេត្តខ្លួន នៅក្នុងឱកាសអបអរសាទរថ្ងៃបុណ្យចេញ ព្រះវស្សារយៈពេលពីរថ្ងៃ ជាទៀងទាត់ ទៅតាមលំអានប្រពៃណី ដូនតាជាយូរលង់មក ហើយ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ ខ្លាំងណាស់ក្នុងការ ជំរុញនិងលើកកម្ពស់វិស័យកីឡាគ្រប់ប្រភេទ ជាពិសេសកីឡាអុំទូក ដែលជាកីឡាប្រពៃណីរបស់ខ្មែរកំពុងមានចលនាផុលផុសនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញជាអធិបតី នៅក្នុងពិធីបិទបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩-១០ខែតុលា។ក្នុងព្រឹត្តិការណ៍នេះ ក៏មានការរៀបចំដាក់តាំងពិព័រណ៍ផលិតផល ការប្រគំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប បង្ហោះគោម និងកម្មវិធីកម្សាន្តសប្បាយជាច្រើនផ្សេងទៀត ដើម្បីបង្កបរិយាកាសរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកពីគ្រប់ទិសទីផងដែរ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន

ads banner