សហរដ្ឋអាមេរិកសន្យាបន្តផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជាក់នៅថ្ងៃអាទិត្យទី៩ ខែតុលាថា ខ្លួននឹងបន្តផ្តល់គ្រឿងសព្វាវុធដល់អ៊ុយក្រែន ប៉ុន្តែបានបដិសេធការអត្ថាធិប្បាយដោយផ្ទាល់ ជុំវិញករណីផ្ទុះដែលបានបំផ្លាញស្ពាន និងផ្លូវដែករបស់រុស្ស៊ីទៅកាន់ឧបទ្វីបគ្រីមៀ។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានប្រាប់ក្នុងកម្មវិធី This Week របស់ប៉ុស្តិ៍ទូរទស្សន៍ ABC ថា យើងពិតជាមិនមានអ្វីបន្ថែមលើរបាយការណ៍អំពីករណីផ្ទុះនៅលើស្ពាននេះនោះទេ… អ្វីដែលខ្ញុំអាចប្រាប់អ្នកបាន គឺថាលោក ពូទីន បានចាប់ផ្តើមសង្រ្គាមនេះ ហើយលោក ពូទីន អាចបញ្ចប់វានៅថ្ងៃនេះ ដោយគ្រាន់តែផ្លាស់ទីកងទ័ពចេញពីប្រទេសអ៊ុយក្រែន។

លោក Kirby បន្តថា ភាគីទាំងពីរចាំបាច់ត្រូវរកវិធីចរចាបញ្ចប់សង្រ្គាម ប៉ុន្តែលោក ពូទីន មិនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើដូច្នេះទេ។ លោកថា យើងមានទំនាក់ទំនងជាមួយអ៊ុយក្រែនស្ទើររាល់ថ្ងៃ ហើយយើងនឹងបន្តផ្តល់ជំនួយសន្តិសុខដល់ពួកគេ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានរូបនេះ បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកមិនមានការចង្អុលបង្ហាញថា លោក ពូទីន បានសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ ហើយថា គ្មានហេតុផលណាមួយ ដើម្បីផ្លាស់ប្តូរឥរិយាបថយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនោះទេ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner