រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ៖ សេដ្ឋកិច្ចថៃស្ទុះងើបឡើងវិញ ព្រោះទេសចរណ៍
បាងកក៖ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ Arkhom Termpittayapaisith បានប្រាប់អ្នកយកព័ត៌មាន នាថ្ងៃទី១០ ខែតុលានេះថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងមិនរងផលប៉ះពាល់ដោយការធ្លាក់ចុះជាសាកល ព្រោះតែការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ ។
លោកបានបន្តថា «សេដ្ឋកិច្ចរបស់យើងអាស្រ័យលើវិស័យទេសចរណ៍ដែលកំពុងស្ទុះងើបឡើងវិញជាលំដាប់។
លោក Arkhom បាននិយាយថា «ក្នុងរដូវរងា ភ្ញៀវទេសចរអឺរ៉ុបចង់គេចពីភាពត្រជាក់ទៅប្រទេសថៃ។
វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចធំទីពីររបស់ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្នុងនោះកាលពីឆ្នាំ២០១៩ ថៃបានស្វាគមន៍ភ្ញៀវជិត ៤០លាននាក់ ដែលបានចំណាយប្រាក់ ១.៩១ ពាន់ពាន់លានបាត។
រាជរដ្ឋាភិបាលធ្លាប់បាននិយាយថា ខ្លួនរំពឹងថាបានប្រាក់ចំណូលទេសចរណ៍ កើនដល់ ៦៤,៥ ពាន់លានដុល្លារ នៅឆ្នាំនេះ ជាមួយនឹងការមកដល់នៃភ្ញៀវ ចំនួន ១០ លាននាក់៕ ប្រភពពី CNA, ដោយ៖ សារ៉ាត