សម្តេចតេជោ ហ៊ុន សែន៖ នយោបាយអត់មានស្តង់ដារតែមួយនោះទេ មានតែកីឡាទេ ដែលមានស្តង់ដារតែមួយនោះ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតកាយរិទ្ធជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នយោបាយអត់មានក្រឹត្យក្រម ឬស្តង់ដារតែមួយនោះទេ មានតែកីឡាទេ ដែលមានស្តង់ដារតែមួយនោះ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសខ្លះ ប្រកាន់យករបបតាមប្រព័ន្ធសភានិយមដូចគ្នា ប៉ុន្តែប្រទេសខ្លះបោះឆ្នោតតាមប្រព័ន្ធឯកត្តនាម និងប្រទេសខ្លះទៀត បោះឆ្នោតតាមប្រព័ន្ធសមាមាត្រទៅវិញ ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់ប្រទេសដែល ប្រកាន់យកតាមរបបប្រធានាធិបតីវិញ មានប្រទេសខ្លះបោះឆ្នោតតែមួយជុំ ចំណែកប្រទេសខ្លះទៀត បោះឆ្នោត ២ជុំ ៕ ដោយ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។